ព័ត៌មានជាតិ

បើកម៉ូតូវ៉ាប្រជែងជ្រុលទៅបុករថយន្ត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿនវ៉ាប្រជែងរថយន្តមួយគ្រឿងតែមិនផុត ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងត្បូងស្តុបណតប្រ៊ីត ប្រហែលជា១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីអ្នកដែលបានឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8721 ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវណតប្រ៊ិត ដោយជិះម្នាក់ឯង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មាន រថយន្តសាំយ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-0601 ដែលបើកបរដោយបុរសម្នាក់និងរួមដំណើរបុរសពីរនាក់ទៀតក្នុងរថយន្ត បានបើកក្នុងទិសដៅពីត្បូងទៅជើង ធ្វើឲ្យម៉ូតូនិងរថយន្ត បុកគ្នាចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យបុរសជិះម៉ូតូបោកដួលនៅនឹងថ្នល់ បាក់កស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបររថយន្តសាំយ៉ុង បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយរថយន្តបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ។

ក្រោយមក សមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែង នាំយកម៉ូតូរបស់ជនរងគ្រោះរួមទាំងរថយន្តខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំណែក សពជនរងគ្រោះវិញសមត្ថកិច្ចទំនាក់ទំនងទៅកាន់ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់