ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង យ៉ែម សំអូន ស្រឡាញ់ភេទដូចគ្នា រសើបជាថ្មី

ការសម្ដែងក្នុងរឿង«បណ្ដឹងស្រីទាំង៥»ដែលជារឿងរបស់ផលិតកម្មមហាហង្ស ក្រោមការដឹកនាំរបស់អ្នកនាងស្រីពាន់ ភួងបុប្ផា របស់លោកយ៉ែម សំអូន បានធ្វើឲ្យអ្នកទស្សនានឹកឃើញជាថ្មីជុំវិញព័ត៌មានស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានចោទប្រកាន់ដោយអ្នកនាងយ៉ាន លីនដា ជាអតីតភរិយា។ យ៉ាងណាមិញតារារូបនេះ ហាក់មិនមានអារម្មណ៍តក់ស្លុតនោះទេ ដោយលោកបានចាត់ទុកថាសាច់រឿងដែលមានលក្ខណ:ស្រដៀងគ្នានឹងរឿងពិតដែលបានផ្ទុះឡើងនោះ មិនប៉ះដល់ប្រជាប្រិយភាព ព្រោះតែការរំលឹកមកវិញពីការចោទប្រកាន់របស់យ៉ាន លីដា របស់មហាជននោះផង។

យោងតាមខ្សែរឿង«បណ្ដឹងស្រីទាំង៥»អ្នកនិពន្ធបានតម្រូវឲ្យលោកយ៉ែម សំអូន សម្ដែងជាតួប្រុសស្រឡាញ់ប្រុសដោយសូម្បីតែពេលដែលលោកមានភរិយា និងមានកូនរួចទៅហើយ ក៏តម្រូវឲ្យលោកបន្តអោបក្រសោបបុរសដែលលោកធ្លាប់ស្រឡាញ់ ព្រោះតែក្ដីស្រលាញ់នោះដែរ។ យ៉ាងណាមិញ ដោយសារតែលោកចាប់ផ្ដើមងាករេពីបុរសដែលខ្លួនធ្លាប់ស្មោះស័្មគ្រ ហើយទៅស្រឡាញ់ស្រីវិញខុសពីពាក្យសន្យា ទើបបណ្ដាលឲ្យបុរសជាគូស្នេហ៍របស់លោកផ្ទុះភ្លើងប្រច័ណ្ឌរហូតសម្រេចចិត្តសម្លាប់នារីដែលលោកពាក់ព័ន្ធម្ដងមួយៗ និងចុងក្រោយគឺបានទាំងបាញ់លោកសម្លាប់ព្រោះតែការស្រលាញ់។

លោកយ៉ែម សំអូន ទទួលស្គាល់ថា ការរំលេចសាច់រឿងដែលដូចគ្នានឹងការផ្ទុះឡើងយ៉ាងកក្រើកក្នុងពេលដែលលោកត្រូវបានអតីតភរិយាហែកហួរ មិនខុសពីគាស់ឲ្យហើបឡើងវិញនូវអ្វីដែលមហាជនធ្លាប់បានរិះគន់។ លោកថាការសម្ដែងរបស់លោក មិនខុដពីគាស់មកវិញនូវដំណឹងអកុសលនោះទេ។ ជាពិសេសជុំវិញការចោទប្រកាន់របស់អ្នកនាង យ៉ាន លីនដា ដែលគេបំភ្លេចអស់ទៅហើយ។

លោកថាដំណឹងចោទលោកស្រឡាញ់ភេទដូចគ្នាវាបានស្ងប់បាត់យូរហើយ ហើយក៏មានមនុស្សមិនតិចវិញដែរ ដែលបានយល់ថានោះមិនមែនជាការពិត។ អ៊ីចឹងហើយទើបអ្នកណាៗក៏ចាប់អារម្មណ៍ នៅពេលដែលលោកសម្ដែងជាតួប្រុសស្រឡាញ់ស្រីផង និងស្រលាញ់ប្រុសផងក្នុងរឿង«បណ្ដឹងស្រីទាំង៥» បានធ្វើឲ្យរឿងដែលធ្លាប់បោកបក់ចំពោះលោកហើបឡើងម្ដងទៀត។

អ្នកបានទស្សនាការសម្ដែងរបស់លោក បានហៅថាឈុតស្រលាញ់ភេទដូចគ្នារបស់លោក ថាជាការឆ្លុះបញ្ចាំងពីអារម្មណ៍ពិត ទើបបណ្ដាលឲ្យអ្នកនាង យ៉ាន លីនដា បង្ហោះសារ មុនពេលបែកបាក់ភរិយា ប៉ុន្តែត្រូវលោកច្រានចោល។ ជាមួយគ្នានោះ លោកក៏បានប្រកាសថាមិនខ្លាចជុំវិញអ្នកទស្សនារិះគន់ ជុំវិញការចោទប្រកាន់របស់អតីតភរិយាជុំវិញរឿងរ៉ាវស្រឡាញ់ភេទដូចគ្នា ដែលបានស្ងប់អស់ទៅហើយនោះផង។
ខាងក្រោមនេះជាបទសម្ភាសន៍ដោយផ្ទាល់មាត់របស់លោកយ៉ែម សំអូន ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ៕

moha-hong-23
yem-somon-1

yem-somon-2

yem-somon-3

samorn-1

samorn-2

samorn-3

samorn-4

មតិយោបល់