ព័ត៌មានជាតិ

ស្មានថារន្ទះ តាមពិតអញ្ចឹងសោះ!..

ភ្នំពេញ: រថយន្តយីឌុកធន់ធំ ដឹកអុសពេញលើរថយន្តមួយគ្រឿង បានបើកទៅបុករថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿងយ៉ាងពេញទំហឹងលាន់ឭដូចរន្ទះ បណ្តាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតក្បាលរថយន្តទាំងស្រុង ចំណែករថយន្តយីឌុកបានជ្រុលចង្កូតធ្លាក់ចូលប្រឡាយក្រោមស្ពានដែកចម្ការដូង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងក្រោមស្ពានដែកចម្ការដូង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកយីឌុក ធន់ធំ ដឹកអុសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវមុនីរ៉េត លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងរថយន្តម៉ាកឡិចស៊ីស RX330 ដែលកំពុងបើកបរដោយបុរសម្នាក់បើកឆ្លងផ្លូវចេញពីផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ចំផ្នែកខាងមុខយ៉ាងពេញទំហឹងលាន់ឭដូចរន្ទះ បណ្តាលរថយន្តយីឌុបរេចង្កូត ធ្លាក់ចូលប្រឡាយខាងក្រោមស្ពានដែកចម្ការដូង ចំណែករថយន្តឡិចស៊ីស RX330 រងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។ សំណាងល្អនៅក្នុងហេតុការណ៍ខាងលើនេះ មិនបានបណ្តាលឲ្យនរណាមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងដោយបានយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់