ព័ត៌មានជាតិ

គ្លីនិកកែសម្ផស្ស ដឺបូតេ កាំកូស៊ីធី ឆក់ជីវិតមនុស្ស ផុយៗ!..

ភ្នំពេញៈ ស្ត្រីម្នាក់ចូលវះកាត់កែសម្ផស្ស នៅគ្លីនិកកែសម្ផស្សយីហោ ដឺបូតេ កាំកូស៊ីធី រហូតមានអាការៈធ្ងន់ធ្ងរស្លាប់បាត់បង់ជីវិត ហើយដោះដៃមិនទទួលខុសត្រូវមកលើជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា បងស្រីរបស់ខ្លួនដែលត្រូវបានខាងគ្លីនិកកែសម្ផស្ស ដឺបូតេ កាំកូស៊ីធី វះកាត់កែសម្ផស្សរហូតដល់ស្លាប់ខាងលើនេះមានឈ្មោះ រស់ សុខនី អាយុ ៣៦ឆ្នាំ ស្នាក់នៅទីរួមខេត្តក្រចេះ។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បងស្រីរបស់ខ្លួនមកវះកាត់កែសម្ផស្សនៅគ្លីនិកកែសម្ផស្ស ដឺបូតេ កាំកូស៊ីធី ដែលមានទីតាំងចម្ងាយរង្វង់មូលកាំកូស៊ីធីប្រមាណ៥០ម៉ែត្រ ច្រកផ្លូវចូលកាំកូស៊ីធី ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គាត់បានបន្តថា ក្រោយពីវះកាត់បានរយៈពេល២ថ្ងៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្រាប់តែអាការៈរបស់បងស្រីខ្លួនដែលជនរងគ្រោះ កាន់ធ្ងន់ធ្ងរខ្លាំង ស្រាប់តែខាងគ្លីនិកខាងលើ បានដោះដៃដោយមិនទទួលខុសត្រូវលើការវះកាត់របស់ខ្លួននោះទេ និងបានប្រាប់ឲ្យជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅគ្លីនិក ICU ដែលមានទីតាំងស្ថិតនៅផ្ទះ០៥ ផ្លូវ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លុះមកដល់គ្លីនិក ICU នោះភ្លាម គ្រូពេទ្យក៏បានពិនិត្យតាមវិជ្ជាជីវៈសុខាភិបាល រួចពេទ្យបានប្រាប់គ្រួសារអ្នកជំងឺថា ជនរងគ្រោះដែលជាអ្នកជំងឺមិនអាចរស់បានទេ ព្រោះមេរោគពីការដាក់ថ្នាំសណ្ដំរបស់គ្លីនិក ដឺបូតេ កាំកូស៊ីធី បានស៊ីសួត ថ្លើម តំរងនោម អស់រលីងទៅហើយ រហូតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៤រសៀល បងស្រីរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ដូច្នេះហើយពួកគាត់ដែលជាសាច់ញាតិជនរងគ្រោះ បានសូមណូមពរ សូមឲ្យថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងសុខាភិបាល សូមជួយពិនិត្យស្រាវជ្រាវ រកយុត្តិធម៌ជូនបងស្រីរបស់គាត់ដែលស្លាប់ដោយសារការវះកាត់ខាងលើនេះផង។

ទាក់ទិន្ននឹងករណីនេះដែរនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គេសង្កេតឃើញក្រុមការងារ របស់មន្ទីរក្រសួងសុខាភិបាល បានចុះមកធ្វើការពិនិត្យមើលទីតាំងគ្លីនិក ដឺបូតេ កាំកូស៊ីធីខាងលើ ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតយករូបភាពនោះឡើយ និងបានចាក់សោរទ្វាគ្លីនិក ហាមមិនឲ្យអ្នកសារព័ត៌មានចូលថតយករូបភាពនៃការចុះត្រួតពិនិត្យនេះ បាននោះឡើយ។

សូមបញ្ជាក់ថា មន្រ្តីគ្រប់មន្ទីររបស់ក្រសួងសុខាភិបាល ដែលបានចុះមកពិនិត្យទីតាំងគ្លីនិកខាងលើ គឺគ្រាន់តែពិនិត្យពីសកម្មភាពជនរងគ្រោះចេញចូលមុនពេលធ្វើការវះកាត់ប៉ុណ្ណោះ ប្រសិនបើការពិនិត្យនោះឃើញថា មានបញ្ហាអ្វីដែលគួរគត់សម្គាល់លោកនឹងប្រាប់ពេលក្រោយ៕

គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី គ្លីនិកកែសម្ផស្ស ដឺប៉ូតេ កាំកូស៊ីធី ដឺប៉ូតេ ដឺប៉ូតេ

https://youtu.be/fsgGQS0AR_8

មតិយោបល់