ភ្នំពេញៈ នាព្រឹកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៦នេះ ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងប្រារព្ធពិធីអបអរសាទរខួប៦៣ឆ្នាំ នៃការទាមទារឯករាជ្យជាតិ ពីប្រទេសបារាំង (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៦) ដែលបានដាក់អាណានិគមលើប្រទេសកម្ពុជាជិតមួយសហសវត្សរ៍មមកហើយនោះ។
ព្រះរាជពិធីបុណ្យឯករាជ្យជាតិ នេះត្រូវបានប្រារព្ធឡើងក្រោម ព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពី សម្តេចពញាចក្រី ហេង សំរិន ប្រ ធានរដ្ឋសភា សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ថា ថ្ងៃ៩ វិច្ឆិកា ជាខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ ដែលជាស្នាព្រះហស្តសម្តេចឪ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្ដម សីហនុ។
នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិ មាតុភូមិនិងប្រជារាស្ដ្រខ្មែរ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាម ទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ៕
មតិយោបល់