ព័ត៌មានជាតិ

ឆក់iphone6 ពីនារីម្នាក់បានសម្រេច

ភ្នំពេញ: មុខនេះបន្តិច នារីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆកកាបូបដៃ ត្រង់ចំណុចផ្លូវម៉ុងឫទ្ធីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខទល់មុខបុរីពិភពថ្មី កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើតាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ក្នុងកាបូបដែលជនសង្ស័យឆក់យកទៅនោះមានលុយដុល្លារនិងលុយខ្មែរសរុបប្រហែលជា១០០ដុល្លារ ទូរសព្ទiphone6 មួយគ្រឿង និងទូរសព្ទអិនចុចពិល២គ្រឿង បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យមកដាក់ទោសតាមច្បាប់៕

ឆក់ទូរសព្ទ

ឆក់ទូរសព្ទ

ឆក់ទូរសព្ទ

ឆក់ទូរសព្ទ

មតិយោបល់