ព័ត៌មានជាតិ

ចាប់បានរថយន្ត២គ្រឿង ដឹកឈើគ្រញូងខុសច្បាប់នៅខេត្តកំពង់ធំ

កំពង់ធំ: បទល្មើសដឹកជញ្ជូនឈើគ្រញូងបានកម្រើកសារជាថ្មី បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយ:កន្លងមកនេះ ដោយសារតែមានចំណាត់ការដាច់ខាត និងជាបទបញ្ជារបស់រាជរដ្ឋាភិបាល តែមកដល់ពេលនេះ សកម្មភាពដឹកជញ្ជូនឈើគ្រញូងមួយ បានដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ធំ និងត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងកងកម្លាំងសហការបង្រ្កាបបានស្ទើរជារៀងរាល់ថ្ងៃ។

ជាក់ស្តែងរថយន្តចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្រ្កាបបាន ក្រោមការបញ្ជា និងដឹកនាំផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤និ៣០នាទីទាបភ្លឺឈានចូលថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៦។ កម្លាំងសមត្ថកិច្ចចម្រុះ រួមជាមួយមេព្រៃសង្កាត់សាលាវិស័យសហការជាមួយមេព្រៃផ្នែកស្ទោង ចុះស្ទាក់ចាប់រថយន្ដកាមរីគូទហើម២គ្រឿង លួចដឹកឈើគ្រញូង ចេញពីខេត្តព្រះវិហារ បម្រុងឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចនៅចំនុចភូមិស្រែនិភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

លោកអ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានការលួចដឹកឈើគ្រញូង ទើបបានបញ្ជាឲ្យត្រៀមកម្លាំងស្ទាក់ចាប់នៅចំណុចខាងលើ លុះរថយន្តមកដល់ចំណុចខាងលើ ក៏បានសុំត្រួតពិនិត្យទើបបានប្រទះឃើញ មានឈើគ្រញូងនៅក្នុងរថយន្ត ក៏ឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ និងរថយន្ដការីគូទហើម២គ្រឿង ពណ៌ខ្មៅ និងឈើគ្រញូងយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង។

លោកបន្តថា ក្រោយពីធ្វើការវាស់វែងរួច ឈើគ្រញូងសរុបមានចំនួន៨៣ដុំស្មើនឹង១៩១គឺឡូក្រាម ព្រមទាំងឈើនាងនួន២ដុំផងដែរ ក្នុងនោះ រថយន្ដទី១ពាក់ស្លាកលេខ ភ្នំពេញ 2E-0737 បើកបរដោយជនសង្ស័យឈ្មោះ ខេង សំភ័ស្ស ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រ:វិហារ។ រថយន្ដទី២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-3219 បើកបរដោយជនសង្ស័យឈ្មោះ លី ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

បច្ចុប្បន្ន វត្ថុតាងមានឈើ និងរថយន្តចំនួន២គ្រឿង ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ចំណែកម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕

ចាប់ឡានដឹងឈើគ្រញូង

ចាប់ឡានដឹងឈើគ្រញូង

ចាប់ឡានដឹងឈើគ្រញូង

ចាប់ឡានដឹងឈើគ្រញូង

ចាប់ឡានដឹងឈើគ្រញូង

ចាប់ឡានដឹងឈើគ្រញូង

មតិយោបល់