ព័ត៌មានជាតិ

កូនភ្លោះបីនាក់ របស់សម្តេច ទទួលបានអំណោយសប្បុរសធម៌ពីលោកស្រី ម៉ែនសំអន

ស្វាយរៀងៈ កូនភ្លោះបីនាក់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់កំណើតនៅក្នុងក្រុមគ្រួសារមួយ ស្ថិតនៅក្នុង ភូមិសិរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានអំណោយសប្បុរសធម៌របស់លោកស្រី ម៉ែន សំអន តាមរយៈ លោក កែ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីចុះណែនាំដល់ក្រុមការងារ សមាជិកបក្សប្រជាជនកម្ពុជាតាមភូមិ។

ក្នុងការ ចុះណែនាំ ដល់ក្រុមការងារ សមាជិកបក្សនោះដែរ លោក កែ រដ្ឋា បានមានប្រសាសន៍ទៅកាន់ សមាជិកបក្សទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ត្រូវចុះតាមខ្នងផ្ទះ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ ដែលមិនទាន់ចុះឈ្មោះបោះឆ្នោតត្រូវរួសរាន់ ទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ។ ទន្ទឹមនឹងនោះ លោក កែ រដ្ឋា ក៏បានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការផ្តល់ប្រេងសាំង សម្រាប់ប្រជាជនណាដែលគ្មានលទ្ធភាពមកចុះឈ្មោះ និងបានឲ្យក្រុមការងារបក្សទៅដឹកពួកគាត់មកកាន់សាលាសង្កាត់ដើម្បីចុះឈ្មោះផងដែរ។

នៅក្នុងឪកាសនោះលោកកែ រដ្ឋ បានឧបត្ថម្ភថវិការបស់លោកស្រី ម៉ែន សំអន ដល់សមាជិកបក្សដែលបានចូលរួម ក្នុងម្នាក់២ម៉ឺនរៀល បន្ទាប់មកលោកបានដឹកនាំ ក្រុមការងារចុះសួរសុខទុក្ខដល់គ្រួសារមួយដែលឆ្លងទន្លេបានកូនភ្លោះចំនួន៣នាក់ ដែលជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ។ ដោយអំណោយនិងថវិកាដែលផ្តល់ជូនពេលនោះរួមមាន ថវិកាចំនួន១លានរៀល ដែលជាថវិការបស់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា កូនភ្លោះទាំងបី គឺស្រីទាំងបីនាក់ ខាងលើនេះ បានប្រសូត្រកាលពីវេលាម៉ោង២និង៤០រសៀល ម្សិលមិញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមន្ទីពេទ្យខេត្តស្វាយរៀង ដោយឪពុកម្តាយកូនភ្លោះនេះមានស្រុកកំណើតនៅភូមិសិរីអោ ឃុំត្រស់ស្រុករមាសហែក ដោយមានឪពុកឈ្មោះ ពៅ ចំរើន អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ឡន សុខនឿន អាយុ២២ឆ្នាំ ៕

កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់កូនភ្លោះបីនាក់

មតិយោបល់