ព័ត៌មានជាតិ

មេ​ធំ Android ម្នាក់​ចេញ​ពី Google ទៅ Xiaomi

​កាល​ពី​ក្រុមហ៊ុន Google ធ្វើ​បទ​បង្ហាញ Nexus 7 លោកអ្នក​ប្រហែលជា​នៅចាំ​មុខ​របស់​លោក Hugo Barra ដែល​ជា​អនុប្រធាន​ជាន់ខ្ពស់​គ្រប់គ្រង​ផលិតផល Android ដោយ​នៅ​ពេល​នេះ គាត់​បាន​ចាកចេញ​ពី Google ទៅ​ក្រុមហ៊ុន Xiaomi ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​ចិន​។​

​គេ​មិន​បានដឹងថា លោក Barra ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន Xiaomi ក្នុង​តំណែង​អ្វី​នោះ​ទេ ហើយ​ទៅ​តាម​ណា​ដែរ គ្រាន់តែ​ដឹងថា លោក Barra ពិតជា​បាន​លាឈប់​មែន ដោយ​តំណាង Google បាន​ប្រាប់ AllThingsD តាមរយៈ​អ៊ី​មេ​ល​។​

Xiaomi ជា​ក្រុមហ៊ុន​ចិន​មួយ​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ ២០១០ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ បាន​រីកចម្រើន​យ៉ាងខ្លាំង រហូត​ដល់​នាយក​ប្រតិបត្តិ Xiaomi បាន​និយាយថា គាត់​យក​គំរូ​តាម Steve Jobs ស្ថាបនិក Apple ហើយ​ថែមទាំង​ក្រុមហ៊ុន​ខ្លួនឯង​ថា “Apple នៃ​ប្រទេស​ចិន​ទៀតផង​”៕

hugo-barra-nexus-7

មតិយោបល់