ព័ត៌មានជាតិ

គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ចាប់រំលោភសិស្សថ្នាក់ទី៣បានសម្រេច៤ដង

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅខេត្តកំពង់ធំ ដោយសារតែគ្រូបង្រៀនម្នាក់រំលោភសិស្សថ្នាក់ទី៣ មិនគ្រប់អាយុ ដោយការលួងលោមរហូតបានសម្រេច៤ដង ចុងក្រោយបែកការត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន តាមបញ្ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា លោកបានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនគ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ម្នាក់ឈ្មោះ ស្រី ឃីម ប្រុស អាយុ៤៦ ឆ្នាំ នៅម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទលួងលោមរំលោភសេពសន្ថវៈអនីតិជនសិស្សថ្នាក់ទី៣ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថិកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅពេលឪពុកក្មេងរងគ្រោះចេញទៅធ្វើការសំណង់ ឯម្ដាយចេញទៅលក់ដូររកស៊ីតិចតួចដើម្បីចិញ្ចឹមកូនៗក្នុងជីវភាពក្រីក្រ ជនល្មើសបានឆ្លៀតឱកាសលួងលោម ដោយឲ្យលុយកាក់៥០០០រៀលទៅក្មេងរងគ្រោះ បន្ទាប់មកក៏ចាប់រំលោភនាងបានសម្រេចរហូត៤ដង គឺថ្ងៃទី៧ ,៨ ,៩, និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបដឹងដល់ម្ដាយ ក៏ទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចតែម្ដង។

ម្តាយជនរងគ្រោះឈ្មោះ សន ស៊ីលី អាយុ៤១ឆ្នាំ រស់នៅក្រុងស្ទឹងសែន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦បានឲ្យដឹងថា កូនស្រីរបស់គាត់ ឈ្មោះ ស.ច.ណ ស្រី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៣ ត្រូវជនល្មើសចាប់រំលោភកាលពីថ្ងៃទី ៧,៨,៩ និងចុងក្រោយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្ទះ។

លោកវរសេនីយ៍ត្រី ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា លោក ស្រី ឃីម បានក្លាយជាជនសង្ស័យ ដោយសារប្លន់ព្រហ្មចារីយ៍ក្មេងស្រី អាយុ១២ឆ្នាំ ហើយជនសង្ស័យ បានឆ្លើយសារភាពទទួលស្គាល់ថាខ្លួនបានរំលោភក្មេងស្រីរងគ្រោះបាន៤ដង ដូចពាក្យបណ្តឹងពិតមែន ដោយពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ចូនបន្ដទៅស្នងការនគរបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ដើម្បីចាត់វិធានការតាមច្បាប់៕

គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ចាប់រំលោភសិស្សថ្នាក់ទី៣គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ចាប់រំលោភសិស្សថ្នាក់ទី៣គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ចាប់រំលោភសិស្សថ្នាក់ទី៣

មតិយោបល់