ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ ពែ​កមី ចង់​ដណ្តើម​តំណែង​លោក ព្រហ្ម ម៉ាញ​

​ភ្នំពេញ​៖ តារា​ជើងចាស់ កំប្លែង​អា​យ៉ៃ ព្រហ្ម ម៉ាញ គឺ​ជា​តារា​អា​យ៉ៃ​មួយ​ដួង ដែល​មាន​ប្រជាប្រិយភាព មិន​បាក់ស្រុត ជាមួយនឹង​ភាពបត់បែន ដ៏​ប៉ិនប្រសព្វ​ក្នុងការ​ច្រៀង​បទ អា​យ៉ៃ ដោយ​មាន​ទស្សនិកជន​ក្នុងស្រុក និង ក្រៅ​ស្រុក ទទួលស្គាល់​ភាពជោគជ័យ​របស់​លោក ។​
​គេ​នៅ​មិនទាន់​ឃើញ​មាន តារា​ដួង​ណា ដែល​អាច​ច្បាម​កេរ្តិ៍ឈ្មោះ ល្បីល្បាញ និង​ច្រៀង​អា​យ៉ៃ​ពូកែ​ដូច​លោក នោះទេ បើទោះបីជា ពិធីករ និង​ជា​អ្នក​ចាប៉ី ដួង សុខ​គា អាចធ្វើ​បាន តែ​ហាក់​មិនសូវ​ចាប់អារម្មណ៍ ។​

​ក្រៅពី នាយ ដួង សុខ​គា នៅ​មាន​តារា​កំប្លែង​មួយទៀត ដែល​ត្រូវបាន​គេ​លួច​បង្ហើប ឲ្យដឹងថា គ្រោង​នឹង​ដណ្តើម និង​ស្នង​តំណែង លោក ព្រហ្ម ម៉ាញ នោះ​គឺ តារា​កំប្លែង និង​តារា​ចម្រៀង​ដ៏​ល្បីល្បាញ លោក ចែម ចាន់​តារា ហៅ​នាយ ពែ​កមី គ្រោង​នឹង​ចាប់​អាជីព​នេះ ពី​លើ​ថែម​ទៀត បន្ទាប់​ពី​ជោគជ័យ​លើ​ថ្នាល់​សិល្បៈ និង ជោគជ័យ​ច្រៀង​តាម​រោងការ​នានា នោះ ។​

​កា​បោះជំហាន​ដណ្តើម​តំណែង លោក ព្រហ្ម ម៉ាញ នេះ គេ​សំឡឹង​ឃើញថា នាយ ពែ​កមី អាច​ធ្វើ​ទៅ​រួច ព្រោះ​ដុង កំប្លែង របស់​នាយ នឹង​ជួយ​ជំរុញ ការ​ច្រៀង រហ័ស​វាងវៃ ជាមួយនឹង​ការ​លេប​ខាយ​ពាក្យសម្តី នៅក្នុង ចម្រៀង​អា​យ៉ៃ តែ​ទាស់​ត្រង់​ថា មិន​ដឹង​បាន​ដៃគូ​ស្រី​ណា ដែល​មាន​សមត្ថភាព​ដូច យាយ យ៉យ នោះ ។
​ប្រភព​បាន​ទម្លាយ​ថា “​នាយ ពែ​កមី ក្នុង​អាជីព​សិល្បៈ ចេះ​សឹង​គ្រប់​ទៅហើយ ក្រោយ​ប្រឡូក​ចូល អាជីប​ជា​តារា​កំប្លែង ក្រោយមក​ក្លាយជា​តារាចម្រៀង និង​ចុងក្រោយ​ក្លាយជា​អ្នកដឹកនាំ​រឿង​ទៀត នៅ​ខ្វះ​ចន្លោះ​អ្វី ដែល​នាយ​រូបនេះ ធ្វើ​មិន​បាន​ទៅ ។ ក្រៅពីនេះ នាយ ពែ​កមី គ្រោង​នឹង​ចាប់​អាជីប ជា​តារាចម្រៀង អា​យ៉ៃ​មួយទៀត ដើម្បី​ជ្រែង​យក​តំណែង លោក ព្រហ្ម ម៉ាញ “ ។​

​បើសិនជា​យើង​ផ្ទៀង​ទៅនឹង​សម្តី ខាងលើ យើង​អាច​និយាយបាន​ថា ដោយសារ​តែ​វីដេអូ ឃ្លិប​មួយ​សម្តែង​ក្នុង​កម្មវិធី​ផ្ទះ​លោកតា នាយ ពែ​កមី បាន​ច្រៀង បទ​ចម្រៀង​អា​យ៉ៃ ទើប​មាន​ការលើកឡើង​ដូចខាងលើ ។ ជុំវិញ ករណីនេះ យើង​មិន​អាច​ទំនាក់ទំនង ទៅកាន់​នាយ បានទេ ដើម្បី​សាកសួរ លើ​បញ្ហា​នេះ ខណៈ ទូរស័ព្ទ នៅ​ព្រឹក​នេះ ខ​ល​ទៅ មិន​ចូល ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

Pek Mi

មតិយោបល់