រតនគិរីៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១,២,៣ ត្រូវនឹងថ្ងៃទី១៣, ១៤, ១៥, ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្តនៅខេត្តរតនគិរីមានចំនួនគួរឲ្យគត់សម្គាល់។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ លោក ថង សាវុន អភិបាលខេត្ត បានរៀបចំតាំងលម្អភ្លើងពណ៌ រួមនឹងការបាញ់កាំជ្រួចជូនទស្សនារយៈពេលបីថ្ងៃនៃពិធីបុណ្យនេះផងដែរ។ អាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបានចូលរួមសហការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យទទួលបានសុវត្ថិភាព។ ហើយសូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ចូលរួមវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងធុងសំរាម ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសង្គមពោរពេញដោយភាពស៊ីវិល័យ៕
មតិយោបល់