ព័ត៌មានជាតិ

បាញ់៣គ្រាប់ ប្លន់ផ្ទះលក់ស្រូវតែមិនសម្រេច បុរសម្នាក់រងរបួស

កំពតៈ បុរសម្នាក់ដែលជាម្ចាស់ផ្ទះលក់ស្រូវមួយកន្លែង បានរងរបួសត្រង់ប្រអប់ជើង បន្ទាប់ពីត្រូវបានក្រុមចោរបាញ់ចំនួន៣គ្រាប់ ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិប៉ុន្តែមិនបានសម្រេច ក៏ប្រញាប់នាំគ្នារត់គេចខ្លួនបាត់អស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១៦ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិធ្នង់ ឃុំបន្ទាយមាសខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នាចំនួន៤នាក់ បានចូលមកសំឡុតជនរងគ្រោះម្ចាស់ផ្ទះលក់ស្រូវ ឲ្យដេកប៉ុន្តែជនរងគ្រោះមិនស្តាប់ក៏បានស្ទុះរត់ ត្រូវបានជនល្មើសបាញ់គំរាមចំនួន៣គ្រាប់ ត្រូវចំជនរងគ្រោះ បណ្តាលឲ្យរងរបួសត្រង់ប្រអប់ជើងសាំ្ត រួចក្រុមចោរក៏ប្រញាប់រត់គេចខ្លួនបាត់អស់ ដោយពុំបាន លួចយកសម្ភារៈអ្វីទៅតាមនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនក្រុមចោរខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

ប្លន់ប្លន់

មតិយោបល់