ក្រចេះ: នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលលេខ៣៥៨-៣៥៩ ក្នុងភូមិសាស្រ្តភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ មានករណីឧប្បត្តិហេតុ បើកបររថយន្ត សណ្ដោងត្រាក់ទ័រទិសដៅពីត្បូងទទៅជើងដល់ចំណុចកើតហេតុខាងលើ ក៏ដាច់ខ្សែ បណ្ដាលអោយត្រាក់ទ័ររេក្រឡាប់ សង្កត់អ្នកកាន់ចង្កូតត្រាក់ទ័រ ស្លាប់០១នាក់ ប្រុស ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់