កំពង់ចាមៈ អគ្គិសនីកំពង់ចាម ជូនដំណឹងមុននេះថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១១៖១០នាទី មានករណីដាច់ខ្សែបណ្តាញជញ្ជូនរង២២kV នៅប៉ុស្តិ៍ P21 បង្គោល២០៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីក្នុងក្រុងកំពង់ចាម។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការត្រួតពិនិត្យ និងកំពុងជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់