ព័ត៌មានជាតិ

គ្រោះថ្នាក់ដ៏រន្ធត់​​រថយន្ត​​ធុនតូច​​កិន​ស្ត្រី​​​ជិះកង់អាគុយ តែ​មិនស្លាប់​ (Video Inside)

ចិន​៖​ស្ត្រីម្នាក់ដែលជិះកង់អាគុយ​ម្នាក់ បាន​ឡានបុកនិងកិនពីលើ ខ្លួន នេះបើរូបភាពដែលចាប់បានដោយកាមេរ៉ា​ដែលដាក់បញ្ឈប់​នៅតាមផ្លូវ ។ ស្ថានីយ៍ទូរទស្សន៍ CCTV បាន​ចុះផ្សាយឲ្យដឹងថា ​​ខណៈដែលឆ្លងកាត់​ថ្នល់​​នៅម្តុំស្តុប ​ក្នុងទីក្រុង Ningbo ក៏ស្រាប់តែមានហេតុការណ៍រន្ធត់មួយ ​​ដោយ​រថយន្ត​បាន​បុក និងកិន​ពីលើខ្លួនរបស់នាង ។​​អ្នកបើកបរ​បាន​ចុះជាប្រញាប់និ​ង​ចុះមើល​ហេតុការណ៍​ដែលបានកើតឡើង និង​សូម​ឲ្យ​អ្នក​ដំណើរក្បែរនោះ ​ជួយលើករថយន្ត និងយកនាងចេញ ។ តែសំណាង​សម្រាប់ស្ត្រីដែលជិះកង់អាគុយ​រូបនោះ មិន​​​បាត់បង់ជីវិត​ដោយគ្រាន់តែរបួសយ៉ាងធ្ងន់ធ្ងរ និងបញ្ចូន​មកកាន់មន្ទីរពេទ្យ ។ តែ​ទោះជាយ៉ាងណា​ស្ត្រីរូបនេះក៏អរគុណចំពោះអ្នកបើកបរ និងអ្នកដំណើរ​ផ្សេងៗ​ទៀតនៅក្បែរនោះ ដែលបានសង្គ្រោះ​ជីវិតរបស់នាង​៕​
2013-12-21_130702
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមន៖

មតិយោបល់