ព័ត៌មានជាតិ

ខណៈនេះ សមត្ថកិច្ចបាន​នាំឃាតក ដែលសម្លាប់នារីជាសង្សារ យកទៅធ្វើត្រាប់

ភ្នំពេញ: នៅមុននេះបន្តិច មន្រ្តីកងរាជអាវុធរាជធានីភ្នំពេញបាននាំជនសង្ស័យជាឃាតក ដែលបានសម្លាប់នារីម្នាក់ រួចយកសាកសពរុំភួយ ហើយយកទៅបោះចោលនៅក្នុងគំនរសំរាម ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីយកទៅធ្វើត្រាប់ពីសកម្មភាព ដែលជនសង្ស័យបានសម្លាប់នារីគ្រោះខាងលើ។

សូមបញ្ជាក់ថា ទីតាំងដែលកម្លាំងសមត្ថកិច្ចនាំយកទៅធ្វើត្រាប់នោះ គឺស្ថិតនៅក្នុងបុរីប៉េងហួត តាមបណ្ដោយផ្លូវ៥៩៨ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់ត្រូវបានគេសម្លាប់យកទៅប្លុងចោលក្នុងគំនរសំរាមតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ អាវុធហត្ថខណ្ឌសែនសុខនិងកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស្គាល់អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លិប៥៥ ស្នាក់នៅភូមិតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្រោយមកអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវតាមដានជាបន្តបន្ទាប់ពីកន្លែងមួយទៅកន្លែងមួយ រហូតដល់ស្រុកកោះធំខេត្តកណ្តាល ទើបចាប់ឃាតកបាន ដោយមានការសហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល។

តាមចម្លើយសារភាពរបស់ឃាតកឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ ហើយនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួនបានខ្ចីសោផ្ទះមិត្តភក្តិម្នាក់ ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកខ្លួន (ឃាតក)បានតេរកជនរងគ្រោះ ឲ្យរកលុយលស់ទូរសព្ទ អាយហ្វូន ខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារ តែមិនមានលុយលស់យកវិញ។ នៅវេលាម៉ោងប្រហែល៤ល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបខ្លួននៅម្តុំផ្សារឃ្លាំងរំសេវ។ ពេលនោះខ្លួនបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរសព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនខ្លួនទៅទីនោះ។ ពេលទៅដល់ ហើយចូលក្នុងផ្ទះ ខ្លួនក៏បានយកខ្សែភ្លើងរឹតក ជនរងគ្រោះសម្លាប់ និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែពីក្រៅមួយជាន់ទៀត។ បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត៦ល្ងាច។ បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាកនៅផ្ទះជីដូនស្ថិតនៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួននៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បាន ក៏គេចខ្លួនទៅផ្ទះជីដូនខាងឪពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តង។

ឃាតកបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ៕

photo_2016-11-18_11-52-52

photo_2016-11-18_11-52-51

photo_2016-11-18_11-07-28

photo_2016-11-18_11-07-21

photo_2016-11-18_11-07-22

photo_2016-11-18_11-07-23-2

photo_2016-11-18_11-07-23

photo_2016-11-18_11-07-24

photo_2016-11-18_11-07-25

photo_2016-11-18_11-07-26-2

photo_2016-11-18_11-07-26

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

ឃាតកម្ម

មតិយោបល់