ព័ត៌មានកីឡា

Arsene Wenger ​ខ្លាច​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់ Man Utd ​ជាង​គេ ​មុន​ប៉ះ​គ្នា

ក្លឹប Manchester United នឹងត្រូវប្រកួតជាមួយក្លឹបកាំភ្លើងធំ Arsenal នៅរាត្រីថ្ងៃសៅរ៍នេះ ក្នុងការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស។

មុនការប្រកួតធំមួយនៅអង់គ្លេសឈានចូលមកដល់នេះដែរ លោក Arsene Wenger អ្នកចាត់ការរបស់ក្រុម Arsenal បានបង្ហាញចំណាប់អារម្មណ៍ថាលោកមានការខ្លាចចំពោះខ្សែប្រយុទ្ធវ័យក្មេងរបស់ Man Utd ដែលធ្លាប់ធ្វើឱ្យលោកអន់ចិត្តម្ដងហើយកាលប៉ះគ្នាកាលពីរដូវកាលនោះ។ ខ្សែប្រយុទ្ធម្នាក់នេះ គឺ Marcus Rashford ។

“ខ្ញុំបានមើលគាត់លេង ហើយគាត់អាចរកគ្រាប់បាល់បាន។ ខ្ញុំអាចឃើញចំណុចពិសេសរបស់គាត់ ដែលអាចធ្វើឱ្យ Arsenal គ្រោះថ្នាក់បាន។ គាត់អូសចូលតំបន់គ្រោះថ្នាក់ដោយមានទំនុកចិត្ត ហើយអ្វីដែលគាត់បង្ហាញទម្រង់លេងនោះគឺពិតជាខ្លាំងមែនទែន។ គាត់បានធ្វើឱ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះពីមុនមកនៅអង់គ្លេស គ្មាននរណាស្គាល់គាត់ទេ”។ សម្ដីរបស់ Wenger ។

nintchdbpict000217362545

នៅចាំបានថាកាលពីប៉ះគ្នានៅរដូវកាលមុននេះ ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំនេះហើយ ដែលជាអ្នករកបាន២គ្រាប់ម្នាក់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនឱ្យក្រុមធំបិសាចក្រហម ថែមទាំងជួយឱ្យឈ្នះ Arsenal ៣-២ ៕

 

មតិយោបល់