ភ្នំពេញ : ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ សាលារាជធានីភ្នំពេញ បានដាក់ឲ្យ ដំណើរការភ្លើងស្ដុបថ្មីទី៤ នៅប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវលេខ៥៩៨ ក្នុងខណ្ឌឫស្សីកែវ ក្រោយពីដំណើរការភ្លើងស្តុបថ្មីត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ចំនួន៣ស្តុប ហើយនោះ។
មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ ដាក់ឲ្យ ដំណើរការភ្លើងស្តុប ទី៤ថ្មី នៅប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវលេខ៥៩៨ ក្នុងខណ្ឌឫស្សីកែវ។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមគោរពភ្លើងស្តុប និងច្បាប់ចរាចរទាំងអស់គ្នា៕




មតិយោបល់