ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវជាតិលេខ៤ បណ្តាលឲ្យរងការខូចខាតទាំងសងខាង

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថៃ្ងទី២០ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ ៨៣-៨៤ ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្តម៉ាក HI NO ពណ៌ ស ពាក់ស្លាកលេខ កណ្ដាល 3A-4180 ស ណ្ដោងស៊ឺមីរ៉ឺម៉ក ស្លាកលេខ 4A-7340 បើកបរមកដល់ចំណុចខាងលើ បានរេចង្កូតចូលទៅចំណែកផ្លូវម្ខាង បុករថយន្តម៉ាក SHA CM AN ពណ៌ស ឆ្នូតខៀវ ស្លាកលេខ ភ្នំពេញ 3E-7004 សណ្ដោងស៊ឺមីរ៉ឺម៉ក ស្លាកលេខ 4A-5178 (ក្រុមហ៊ុនតេលា) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

ករណីខាងលើនេះ មិនបណ្តាលឱ្យមានរបួសមនុស្សនោះទេ គ្រាន់តែខូចខាតមធ្យោបាយទាំងពីរគ្រឿងតែប៉ុណ្ណោះ ។ បច្ចុប្បន្នសមត្ថកិច្ចបានសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ យករថយន្ដមកអែបខាង និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចំណាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់