ពោធិ៍សាត់ៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកងកម្លាំងមានសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចាន់ឈ្វៀ ស្ថិតនៅភូមិក្បាលតំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មា្ចស់ផ្ទះមានឈ្មោះ ស៊ិន សោន អាយុអាយុ៧៨ឆ្នាំ ភេទស្រី ស្នាក់នៅភូមិក្បាលតំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ( ជាស្ត្រីមេម៉ាយ) មានចៅនៅក្នុងបន្ទុកជាមួយចំនួន២នាក់ ស្រីម្នាក់។
ក្នុងនោះដែរ អគ្គិភ័យបានឆេះផ្ទះអស់១ខ្នង ដែលមានបណ្តោយ ៤ ម៉ែត្រគុណ៧,៥០ ម៉ែត្រ, សរសរឈើប្រឡៅមូល ក្រាលក្តារ ជញ្ជាំងស្លឹក ដំបូលប្រក់ស្បូវ , ស្រូវ៩ការ៉ុង, អង្គរ១ ការ៉រុង ,លុយខ្មែរ ៧៥០,០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត ឆេះទាំងស្រុង។
ចំណែកមូលហេតុ បណ្តាលមកពីភ្លើងចង្ក្រាន ដាំបាយ ហើយក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៍ និងកម្លាំង អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅដល់ឃុំអន្សាចំបក់ ប៉ុន្តែដោយស្ថានភាពផ្លូវរថយន្តមិនអាចទៅរួចទេ ព្រោះចំណុចកើតហេតុនៅតំបន់ព្រៃ ដាច៉ស្រយ៉ាលជាប់ជើងភ្នំ ហើយបន្ទាប់មកប្រើប្រាស់កម្លាំងប្រជាការពារ ដឹកនាំដោយលោកនាយប៉ុស្តិ៍ និងអាជ្ញាធរ ភូមិ ឃុំ កំលាំងអន្តរាគមន៍មិនទាន់ទេ ពេលទៅដល់អគ្គីភ័យបានឆាបឆេះអស់បាត់ទៅហើយ ៕
មតិយោបល់