ព័ត៌មានជាតិ

យីឌុបដឹកទំនិញ​បើកបញ្ច្រាសផ្លូវបុករះបង្គោលភ្លើង និងរថយន្ត ខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តយីឌុបដឹកទំនិញមួយគ្រឿង ដែលមានផ្ទុកទំនិញពេញ បានបើកបរយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសផ្លូវហើយជ្រុលទៅបុករះនឹងបង្គោលភ្លើងមួយដើមដួលរាបដល់ដី ហើយក៏បន្តទៅបុករថយន្តដឹកដែកមួយគ្រឿងទៀត ដែលចតនៅស្ងៀម បណ្ដាលឲ្យក្រពឹតផ្នែកមុខ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខផ្ទះលេខ ៤៧២ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានិភ្នំពេញ។

អ្នកឃើញកើតហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយន់ដាយ ព៌ណស ពាក់ស្លាកលេខពោធិសាត់ ៣A-០២៥២ មួយគ្រឿង បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសពីលិចទៅកើត លុះទៅដល់កន្លែងកើតហេតុ ក៏ស្រាប់តែជ្រុលចង្កូតទៅបុករះបង្គោលភ្លើងគោមមួយដើម បណ្តាលឲ្យដួលរាបដល់ដី និងបន្តទៅបុករថយន្តដឹកដែកមួយគ្រឿងទៀត ដែលចតនៅស្ងៀម បណ្តាលឲ្យក្រពឹតផ្នែកខាងមុខ និងបែកកញ្ចក់រងការខូចខាតយ៉ាដំណំតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ធ្វើការឃាត់ខ្លួនអ្នកបើកបរ និងយករថយន្តបង្កមក រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រោយគ្នាពេលក្រោយ៕

photo_2016-11-21_15-40-08

photo_2016-11-21_15-40-01

photo_2016-11-21_15-40-02

photo_2016-11-21_15-40-03

photo_2016-11-21_15-40-05

photo_2016-11-21_15-40-06

photo_2016-11-21_15-40-07

មតិយោបល់