រតនគិរីៈ ជនរងគ្រោះចំនួន២នាក់បានស្លាប់និងរងរបួសធ្ងន់បាក់ជើង ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិះបុកគោយន្តកន្ត្រៃចំពីក្រោយនៅស្រុកលំផាត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចវាលស្រែសាផាម ស្ថិតនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
បើតាមសមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងគោយន្កកន្រ្តៃដោយបើកបរស្របទិសគ្នាម៉ូតូបានជិះបុកពីក្រោយគោយន្តកន្ទ្រៃ បណ្ដាលឲ្យស្លាប់ម្នាក់ព្រោះជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនបញ្ចាំងភ្លើងជិះម៉ូតូម្នាក់ឯងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ1A-6818 មានឈ្មោះ ចាន់ តូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន(ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ )។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ណូ កាណុត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន អ្នកទាំង២ រស់នៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ខេត្តរតនគីរី រងគ្រោះបាក់ភ្លៅខាងស្ដាំផងដែរ។ រីឯចង្កេះលេខម៉ូតូបានបាក់និងខូចខាតផ្នែកខាងមុខ។
បច្ចុប្បន្នសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបានធ្វើការពិនិត្យសាកសពនិងធ្វើកំណត់ហេតុបានប្រគល់សពទៅឲ្យក្រុមគ្រួសារបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចទំពួន ចំណែកវត្ថុតាងម៉ូតូ និងគោយន្ដកន្ត្រៃប៉ុស្ដិ៍បានយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំសេដា ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយតាមផ្លូវច្បាប់៕
មតិយោបល់