ចិនៈ ប្រជាជនមីយ៉ាន់ម៉ាជាង៣.០០០នាក់ បានរត់ភ្លៀសខ្លួនទៅចិន បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ា និងពួកឧទ្ទាមនៅតាមបណ្តោយខ្សែ បន្ទាត់ព្រំដែនរវាងមីយ៉ាន់ម៉ា និងចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមប្រដាប់អាវុធផ្តាច់ខ្លួនជនជាតិភាគតិចចំនួន ៤ បានវាយប្រហារកងកម្លាំងសន្តិសុខ នៅភាគខាងជើងនៃប្រទេស ដើម្បីឲ្យមានការគោរពសិទ្ធជនជាតដើមភាគតិច ដែលដើរតាមគោលដៅកំពូលរបស់មេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ក្នុងការឈានដល់សន្តិភាពជាមួយជនជាតិភាគតិចទាំងអស់។
ការប្រយុទ្ធគ្នានេះ បានរងការរំខាននៅតាមបណ្តោយព្រំដែនជាច្រើនរបស់ប្រទេសចិន កាលពីប៉ុន្មានខែមុន ហេតុដូចនេះ ហើយ ចិនបានដាក់កងកម្លាំងប្រដាប់អាវុធ នៅតាមតំបន់មានបញ្ហា និងបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ មានការអត់ធ្មត់។
សូមជំរាបថា យោងតាមទីភ្នាក់ងារសម្ងាត់របស់អាមេរិក បានឲ្យដឹងថា ចិនជាអ្នកផ្គត់ផ្គង់អាវុធ និងបណ្តុះបណ្តាលដល់ក្រុមពួកឧទ្ទាមផ្តាច់ខ្លួន ដែលមកពី៤កុលសម័ន្ធ៕

មតិយោបល់