ព័ត៌មានជាតិ

នារី២នាក់ ត្រូវខ្មាញ់កាំភ្លើងបាញ់៦គ្រាប់ ខណៈកំពុងជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល សង្ស័យរឿងគំនុំបាញ់សម្លាប់!..

ភ្នំពេញ: នារី២នាក់ ត្រូវបានខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមួយគ្រឿង ដកកាំភ្លើងបាញ់រះចំនួន៦គ្រាប់ ទៅលើនារីរងគ្រោះដែលកំពុងជិះក្នុងរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ផ្អើលពេញក្រុងទាំងយប់។

ករណីបាញ់បោះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅតាមផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេបានជួបជុំគ្នាកម្មវិធីនៅហាងយីហោ ម៉េង ហ្គូរ ពេលចប់កម្មវិធីហើយនោះ ពួកគេក៏នាំគ្នាត្រលប់មកវិញ ដោយជិះរថយន្តមួយគ្រឿងម៉ាក Van za ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 មានគ្នាពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅកើតទៅលិច ខណ:មកដល់ ម្តុំធនាគាចិន Hong Leong Bang ស្រាប់តែលេចមុខជនសង្ស័យជាខ្មាញ់កាំភ្លើង២នាក់ ជិះម៉ូតូគ្រឿងម៉ាកFZ ឌុបគ្នាមិនចាំស្លាកលេខ បានជិះដេញតាមរថយន្តរបស់ជនរងគ្រោះ រួចខ្មាន់កាំភ្លើងដែលអង្គុយនៅខាងក្រោយ ដកកាំភ្លើងខ្លី ធ្វើសកម្មភាពបាញ់រះមកលើរថយន្តរបស់ពួកនាងជាច្រើនគ្រាប់ ដោយមិនដឹងមូលហេតុ។

ប្រភពដដែលបន្តថា ភ្លាមៗខ្មាញ់កាំភ្លើងក៏ជិះម៉ូតូរបស់ពួកគេ គេចខ្លួនទៅបាត់ ហើយ ចំណែកពួកខ្លួនដែលជាជនរងគ្រោះដែលត្រូវខ្មាញ់កាំភ្លើងបាញ់ប្រហានោះ ក៏ព្យាយាមបើករថយន្តរបស់ខ្លួនមកកាន់មន្ទីរពេទ្យ កាលម៉ែត្រផ្ទាល់តែម្តង ដើម្បីសុំការសង្គ្រោះពីមន្ទីរពេទ្យនៅទីនោះ។

ទោះជាយ៉ាងណា រថយន្តរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចត្រួតពិនិត្រមើលបានឃើញស្នាមគ្រាប់កាំភ្លើងចំនួន៦គ្រាប់ ដែលត្រូវខ្មាញ់កាំភ្លើងបាញ់សំដៅមកជនរងគ្រោះ ក្នុងនោះត្រូវចំទ្វាអ្នកបើកបរចំនួន៤គ្រាប់ ក្បាលរថយន្ត១គ្រាប់ និងទ្វាអ្នកអង្គុយចំនួន១គ្រាប់ផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានបញ្ជូនទៅព្យាបាលនៅកាល់ម៉ែត ដើម្បីថតឆ្លុះឲ្យឃើញថា ជនរងគ្រោះរបួសត្រូវគ្រាប់កាំភ្លើងនៅកន្លែងណាខ្លះងាយស្រួលលោក គ្រូពេទ្យធ្វើការវះកាត់។

ទាក់ទិន្ននឹងករណី បាញ់ប្រហារដ៏សាហាវខាងលើនេះ ជនរងគ្រោះបានអះអាងថា ពួកគេមិនដែលមានរឿងឈ្លោះប្រកែកជាមួយអ្នកណាឡើយ ហើយចំពោះក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចបាន សន្និដ្ឋានថាជារឿងគំនុំ ព្រោះខ្មាញ់កាំភ្លើងដេញជនរងគ្រោះចង់សម្លាប់តែម្តង តែសំណាងល្អជនរងគ្រោះគ្រាន់តែរបួសធ្ងន់និងស្រាលប៉ុណ្ណោះ ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់កំពុងតែព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងសមត្ថកិច្ចកំពុងសាកសួរបន្តព័ត៌មានឲ្យកាន់តែច្បាស់៕

មតិយោបល់