ព័ត៌មានជាតិ

អាថ៌កំបាំង​ដែល​ធ្វើឲ្យ​បបូរមាត់​សុភាព​នារី​មាន​ភាពស្រ​ស់​ស្អាត​

​មនុស្ស​ស្រី​ណា​ក៏​ចង់បាន​បបូរមាត់​ដែល​មាន​ភាពស្រស់ស្អាត មិន​ស្រ​អ​ប់ ស្ងួត ប្រេះ​ចេញ​ឈាន ឬ​ឆ្លង​មេរោគ​នោះទេ​។ បបូរមាត់​ស៊ិច​ស៊ី មិនមែន​ពឹងផ្អែក​ទៅ​ការ​លាប​ផលិតផល​ឲ្យ​បបូរមាត់​ពណ៌​ក្រហម​នោះ​ទេ អ្នក​ត្រូវ​ដឹង​ពី​របៀប​តុបតែង​បបុរមាត់​ឲ្យបាន​សមស្រប​ទើប​ប្រ​សើរ​។​

​រក្សា​បបូរមាត់​ឲ្យបាន​ស្អាត​
​បបូរមាត់​គ្មាន​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​ក្រោម​ស្បែក​នោះ​ទេ ដូច្នេះ​វា​ងាយ​នឹង​ស្ងួត ហើយ​ងាយ​នឹង​ធ្វើឲ្យ​បបូរមាត់​ប្រេះ ហេតុ​នេះ​អ្នក​ត្រូវ​លាប​ក្រមួន​បន្ថែម​ជា​ញឹកញាប់ ដើម្បី​ឲ្យ​បបូរមាត់​មាន​សំណើម​។ មនុស្ស​មួយចំនួន​មាន​បបូរមាត់​ដែល​ងាយ​ជួបនឹង​គ្រោះថ្នាក់ នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​ក្លាយជា​ត្រជាក់ បបូរមាត់​នឹង​រីក​ធំ ឈឺ​ឬ​អាច​នឹង​ប្រេះ​ហើយ​ចេញ​ឈាម​។ ដើម្បី​ព្យាបាល​ស្ថានភាព​នេះ ដំបូងបង្អស់ អ្នក​គួរ​ផឹកទឹក​ឲ្យបាន​គ្រប់គ្រាន់ ហើយ​នឹង​ទទួល​ទាន​អាហារ​ល្អ​សម្រាប់​សុខភាព​ស្បែក​ដូចជា សណ្តែកសៀង ឈូក ទំពាំងបាយជូរ​ស្ងួត ស្ត្រ​ប៊ឺ​រី ស្ករ ផ្លែឈើ​មួយ​ចំនួន​ដូច​ជា​ផ្លែ​ខ្នុរ ម្នា​ស់ ក្រូច ល្ហុង​… ផ្លែ​ឈើ​ទាំង​នេះ​អាច​ជួយ​ឲ្យ​ស្បែក​អ្នក​ស្អាត និង​វីតាមីន​ដែល​ផ្តល់​ទៅឲ្យ​រាងកាយ និង​មាន​សារធាតុ​ចាំបាច់​ជួយ​ដល់​បបូរមាត់​។​

​បបូរមាត់​ស្រស់ស្អាត ល្អឥតខ្ចោះ​គឺជា​ក្តី​សុបិន្ត​នៃ​សុភាពនារី​គ្រប់រូប​
​អ្នក​គួរតែ​ប្រើ​ក្រែម​ដើម្បី​ឲ្យ​បបូរមាត់​មាន​សំណើម ធ្វើការ​ផ្លាស់ប្តូរ និង​ការពារ​ពី​ផល​ប៉ះពាល់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ អ្នក​គួរ​ជ្រើសរើស​ក្រែម​ធ្វើឲ្យ​បបូរមាត់​មាន​សំណើម​ដែល​មាន​គុណភាព​ខ្ពស់ ចៀសវាង​ប្រើ​ផលិតផល​ដែល​មាន​ក្លិន​ទឹកអប់​ពីព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​មិនចាំបាច់​។ ប្រសិនបើ​អ្នក​ចេញ​ទៅ​ខាងក្រៅ អ្នក​គួរតែ​ជ្រើសរើស​យកក្រែ​មលាប​បបូ​រមាត់ការ​ពារ​ពន្លឺព្រះអាទិត្យ និង​ការពារ​បបូរមាត់​ពី​ធាតុ​វិទ្យុ​សកម្ម​។ ពិតណាស់ អ្នក​ត្រូវ​ចៀសវាង​ការលិត​បបូរមាត់ ផឹក​កាហ្វេ ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត ហើយ​រឹង ងាយ​នឹង​ប្រេះ​ចេញឈាម​។ អ្នក​គួរតែមាន​ទម្លាប់​ខាំ​បបូរមាត់ ព្រោះ​វា​អាច​ជួយ​ពី​ផលប៉ះពាល់​របស់​បរិស្ថាន តែ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ធ្មេញ​ប្រសិនបើ​អ្នក​ខាំ​បបូរមាត់​ច្រើនលើក​ច្រើន​ដង​ក្នុង​រយៈពេល​យូរ​។ ប្រសិនបើ​អាច អ្នក​គួរតែ​លាប​ក្រែម​ទឹកឃ្មុំ​បន្តិច​រៀងរាល់ល្ងាច​រយៈពេល ២០ នាទី​ដើម្បី​ជួយ​ឲ្យ​បបូរមាត់​ទន់​។​

​តុបតែង​បបូរមាត់ឲ​មាន​ភាព​ស៊ិច​ស៊ី​
​ដំបូង​អ្នក​មិនគួរ​លាបម្សៅ​ស្តើង​លើ​ស្រទាប់​បបូរមាត់​មុន​ពេល​ដាក់​ពណ៌​ក្រែម​លើ​បបូរមាត់​នោះទេ​។ នេះ​នឹង​ជួយ​ឲ្យ​ពណ៌​ក្រែ​ម​ជាប់លើប​បូរមាត់​បាន​លឿន​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ដាក់​ក្រែម​ពីលើ​គែម​បបូរមាត់ អ្នក​គួរតែ​ប្រើ​ក្រែម​ពណ៌​ដើម្បី​ធ្វើឲ្យ​បបូរមាត់​មើល​ទៅ​ស្អាត​។ ប្រសិនបើ​អ្នក​មាន​បបូរមាត់​ស្តើង​ពេក ត្រូវ​ប្រើក្រែ​មលាប​ពីលើ​គែម​បបូរមាត់​ឲ្យ​បាន​ស្តើង ហើយ​ប្រើ​ក្រែម​ដែល​មាន​ពណ៌​ភ្លឺ ខ្មៅ ចៀសវាង​ការប្រើ​ក្រែម​ពណ៌​ឆើត​។ បបូរមាត់​ស្តើង​រលោង​គួរតែ​ប្រើក្រែ​មលាប​ឲ្យ​ពេញ​តែ​ម្តង​។ ប្រសិនបើ​អ្នក​មាន​បបូរមាត់​ក្រាស់​ពេក​ក្រោយ​ពី​អ្នក​គូរ​បបូរមាត់​រួច ត្រូវ​គូ​រលើ​គែម​បបូរមាត់​ខាងក្នុង​ដើម្បី​ជួយ​ឲ្យ​បបូរមាត់​មើលទៅ​តូច​។ បន្ទាប់​មក​ប្រើ​ជក់​ដើម្បី​ឲ្យ​ក្រែ​មរលោង​។ ក្រោយមក​ទៀត​ប្រើ​ក្រដាស​ជូ​តមាត់​ជូត​លើ​គែម​បបូរមាត់​ដែល​ហៀរ​ក្រែ​មចេញ​។​

​ធ្វើ​លំ​ហាត់ប្រាណ​លើ​បបូរមាត់​
​ចង់ឲ្យ​បបូរមាត់​កាន់តែ​មាន​ភាព​ស៊ិច​ស៊ី​មែនទេ អ្នក​ក៏​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ដើម្បីឲ្យ​មាត់​សមនឹងមុខ ធ្វើឲ្យ​បបូរមាត់​មាន​ភាពស្រស់ស្អាត​។ បិទមាត់​ឲ្យ​ជិត ដកដង្ហើម​ឲ្យ​វែងៗ និង​ធ្វើ​មាត់​ឲ្យ​ប៉ោង ដកដង្ហើម​យឺតៗ ធ្វើ​បែប​នេះ​ចំនួន ២០ ដង​៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/14002850271_zps7acf958b.jpeg

មតិយោបល់