ភ្នំពេញៈ ក្រុមបងធំបងតូច២ក្រុមបានបើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាចទាំងព្រឹក នៅប្លុកទីតាំងចែកចាយគ្រឿងញៀននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ក្រុមបងតូចបងធំខាងលើនេះ តែងតែមកប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យ ក្រោយពេលដែលពួកគេបែកថ្នាំម្តងៗ ពួកគេតែងតែវាយតបគ្នាខ្លះទាញដាវសាំម៉ារ៉ៃ ខ្លះទាញដំបង វាយកាប់ចាក់គ្នាយ៉ាងកក្រើកដូចជារឿងភាគចិនអ៊ីចឹង ដោយនេះជាទម្លាប់ និងជាប្រពៃណីរបស់ពួកគេទៅហើយ។
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ គេពុំបានឃើញមានសមត្ថកិច្ចណាម្នាក់មកចុះអន្តរាគមន៍នោះទេ ដោយទុកពេលឲ្យពួកគេវាយតបគ្នារហូតដល់ហត់អស់កម្លាំងរៀងៗខ្លួន ទើបឈប់ដោយខ្លួនឯង៕
https://youtu.be/eVRWSkoOqW4
https://youtu.be/OG6HbC0-WQU
មតិយោបល់