ទ្បាវៈ ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការចាប់តាំងពីថ្ងៃទី ៦ ដល់ ៨ ខែកញ្ញា របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទៅទស្សនាតំបន់ជាច្រើន នៅទីក្រុង Luang Prabang ហើយត្រូវបានប្រជាជន ទ្បាវទទួលការស្វាគមន៍រាក់ទាក់យ៉ាងខ្លាំងបំផុត នៅក្នុងអំទ្បុងពេលនោះផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
បន្ទាប់ពីចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hangzhou ប្រទេសចិន លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមកដល់ប្រទេសឡាវ កាលពីពេលព្រឹកថ្ងៃទី ៦ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ានផងដែរ។ នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា លោកអូបាម៉ា បានហោះហើរពីទីក្រុងវៀងចាន់ ទៅទីក្រុងLuang Prabang ដែលជារាជធានីបុរាណ របស់ប្រទេសឡាវ និងបានទៅទស្សនាប្រាសាទវត្ត Xieng Thong ថែមទៀតផង។
បន្ទាប់ពីការចាកចេញពីប្រាសាទ លោក អូបាម៉ា បានឈប់សម្រាកលំហែលកាយ នៅហាងតាមផ្លូវ ដើម្បីទិញទឹកដូងពិសា ដែលសកម្មភាពនេះ ទទួលបានការរាប់អានស្រឡាញ់ និងបង្ហាញពីភាពជិតស្និទ្ធ យ៉ាងខ្លាំង ជាមួយប្រជាជនទ្បាវ៕
មតិយោបល់