ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ល្បែងស៊ីសងកត់កន្ទុយលេខក្នុងខណ្ឌសែនសុខ នៅតែបន្តលេងផ្គើនចំណាត់ការលោក ប៉ឹល កុសល

ភ្នំពេញ: ថ្មីៗនេះ អភិបាលខណ្ឌសែនសុខ លោក ប៉ឹល កុសល បានប្រកាសនៅមុខមន្រ្តីរបស់ខ្លួនថា កាលណាលោកនៅជាអភិបាលខណ្ឌ គ្មានទេល្បែងស៊ីសងក្នុងខណ្ឌសែនសុខ។ លោកនឹងបោសសម្អាតឲ្យអស់។

ផ្ទុយទៅវិញ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ គេសង្កេតឃើញថា ល្បែងស៊ីសងចាក់ ឬកត់កន្ទុយលេខនៅតែអាចបន្តលេងដដែលជាដដែល។ ជាក់ស្ដែង នៅម្ដុំផ្សារជិនណាន ស្ថិតក្នុងភូមិចុងថ្នល់ខាងលិខ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយមណ្ឌលសុខភាពទឹកថ្លា គេឃើញមេកន្ទុយលេខនៅតែបន្តអង្គុយកត់កន្ទុយលេខបានយ៉ាងចំហរម៉ាសេរី។ ទង្វើទាំងនេះ ត្រូវគេមើលឃើញថា បានផ្គើនយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោក ប៉ឹល កុសល ឬបទបញ្ជាបង្ក្រាបរបស់លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ។

ប្រជាពលរដ្ឋបាននិយាយថា ក្នុងចំណោមគោលនយោបាយ៩ចំណុច ល្បែងស៊ីសង គឺជាបទល្មើសសំខាន់ជាងគេ ដោយសារតែល្បែងធ្វើឲ្យមនុស្សវក់វីភ្លេចគ្រួសារ ហិង្សាក្នុងគ្រួសារ និងកើតអំពើចោរលួចចោរប្លន់ជាដើម។ ពលរដ្ឋថា នៅក្នុងខណ្ឌសែនសុខ ល្បែងស៊ីសងដែលលេចធ្លោខ្លាំងជាងគេ ពិសេសក្នុងសង្កាត់ទឹកថ្លា ជិតផ្សារជិនណានខាងក្រោយមណ្ឌលសុខភាពទឹកថ្លា តែម្ដង ដែលមានកន្លែងកត់កន្ទុយលេខជាង១០កន្លែងឯណោះ។

បើតាមពលរដ្ឋ នៅក្នុងផ្សារជិនណាន មានទីតាំងកត់កន្ទុយលេខប្រមាណជាង១០កន្លែង ក្នុងនោះ មានមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃម្នាក់ ជាអ្នករត់ការចរចារវាងម្ចាស់ទីតាំងជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយអ្នកដឹងរឿងនេះច្បាស់ជាងគេ គឺអធិការនគរបាលខណ្ឌសែនសុខតែម្ដង៕

photo486074003533965660

photo486074003533965656

photo486074003533965658

photo486074003533965659

photo486074003533965661

photo486074003533965655

photo_2016-09-16_18-00-50

photo_2016-09-16_18-00-32

photo_2016-09-16_18-00-34

//youtu.be/JKEmo8ACTa8

មតិយោបល់