ព័ត៌មានជាតិ

បុរសសង្ស័យប្រចណ្ឌប្រពន្ធលេបថ្នាំសម្លាប់ខ្លួន តែមិនសម្រេចដូចបំណង

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ៨ខែ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានគេសង្ស័យថា បុរសជាប្តី​រូបនេះប្រចណ្ឌនឹងប្រពន្ធរបស់ខ្លួន ដោយបានលេបថ្នាំសម្លាប់ខ្លួនតែមិនសម្រេចដូចបំណង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ខពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថា ប្តីប្រពន្ធមួយគូរនេះ កើតមានរឿងអ្វីនឹងគ្នានោះទេ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមាន​ការភ្ញាក់ផ្អើលឡើងថា បុរសជាប្តីឈ្មោះ វុធ្ធ អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើនេះបានលេបថ្នាំព្យាយាមសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ៨ខែ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះជីវិត ៕

លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន

មតិយោបល់