ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ ត្រូវរថយន្តក្រឡុស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Home Master Group បើកបុកបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំ្នពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងរបស់ក្រុមហ៊ុន Home Master Group បើកខ្វះការប្រុង​ប្រយត្ន័​ទៅបុកជនជាតិវៀតណាម២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកជនបង្កបន្ទាប់ពីបើកបុកគេស្លាប់ហើយរត់បាត់ស្រមោល។ ហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅកាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ចំណុច​មុខបុរី ឌឺ មេគង្គ រ៉ូយ៉ាល់ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងម៉ាក ហ៊ីណូពណ៌ស្ករ ជាប្រភេទ ក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Home Master Group ដែលពាក់ស្លាកលេខ ភ្នំពេញ 5A-1272 ដោយត្រូវបានស្គាល់ឈ្មោះថា ស៊ី សំណាង ភេទប្រុស អត្តលេខ១០៤៤ បានបើកបរចេញពីក្នុង បុរីឌឺ​មេគង្គ រ៉ូយ៉ាល់ ឆ្លងផ្លូវជាតិលេខ៦ ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត ចំណែកជនរងគ្រោះ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក​លេខ កណ្តាល 1H-1253 ដឹកអំពៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះជិះទន្ទឹមទល់មុខបុរី ស្រាប់តែរថយន្ត​ក្រឡុកស៊ីម៉ង់ត៍បានបើក​ចេញ​ពីក្នុងបុរី ឌឺមេគង្គរ៉ូយ៉ាល់ បុកកិនម៉ូតូជនរងគ្រោះ និងអ្នកបើកបរយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅខាងក្រោមរថយន្ត និងម្នាក់ទៀតរបួសធ្ងន់។ បន្ទាប់ពីកើត​ហេតុម្ចាស់រថយន្តក្រឡុកស៊ីម៉ង់ត៍បានបើករថយន្តទៅឈប់ខាងស្តាំ ហើយរត់ចូលទៅក្នុងបុរីបាត់ ដោយបន្សុល់ទុកតែរថយន្ត និងម៉ូតូជនរង​គ្រោះនៅកន្លែង​កើត​ហេតុ​តែប៉ុណ្ណោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះ មានឈ្មោះ ង្វៀង យុាំងថាន់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វារ ដែលមានទីលំនៅភូមិអរីយ៍ក្សត្រ័ ឃុំអរីយ៍ក្សត្រ័ ស្រុកល្វាឯម ខេត្តកណ្តាល និងម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ ជួវ យុាំងវិន ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅជាមួយគ្នា។

ក្រោយពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនិងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះទៅកន្លែងកើតហេតុ និងបានធ្វើ​ការវាស់វែង ហើយយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរក្រុង ដើម្បីរង់ចាំការដោះស្រាយគ្នា ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅសង្កាត់ព្រែកឯង ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

អ្នកបើកឡានបង្ករ

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

//youtu.be/v7H1SB4K4Lo

មតិយោបល់