ព័ត៌មានជាតិ

ម្ដាយយំឱបសពកូន! ទើបនឹងពេញវយមិនគួរមកជួបរឿងអកុសលបែបនេះ

តាកែវៈ កាលពីវេលាម៉ោង ៤ និង ៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ ស្ថិតភូមិក្ដី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ
ឧត្តមានជ័យ 1C-9123 បើកបរដោយឈ្មោះ ហ៊ន យ៉ីម ភេទប្រុស អាយុ ១៨ ឆ្នាំ(ស្លាប់) រួមដំណើរដោយឈ្មោះ ប៉ាត កាន់ ភេទប្រុស អាយុ ១៨ ឆ្នាំ ម្នាក់ទៀតឈ្មោះ ចែម ជឿនវិចិត្រ ភេទប្រុស អាយុ ១៤ ឆ្នាំ អ្នកទាំងបីរស់នៅភូមិអង្គរក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីត្បូងទៅជើង មកដល់កន្លែងខាងលើ បានដួលខ្ទាតចូលក្រោមកង់រថយន្តម៉ាក ហ៊ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6200 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើករវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់