វៀតណាម: ភោជនីយដ្ឋានមួយក្នុងទីក្រុង Da Nang បានទិញត្រីទឹកសាបមានទម្ងន់ ២០០គីឡូក្រាមពីខេត្ត Hau Giang ដែលឈ្មួញវៀតណាមបានទិញពីអ្នកនេសាទនៅប្រទេស កម្ពុជា ។ នេះដោយយោងតាមគេហទំព័រ soha នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
អ្នកគ្រប់គ្រងភោជនីយដ្ឋាន LN លោក Le Loi បានថ្លែងថា លោកគ្រាន់តែបានទិញត្រីមួយក្បាលទំងន់ ២០០គីឡូក្រាម ដើម្បីធ្វើម្ហូបពេលរាត្រី។សត្វត្រីនោះ គឺជាអ្នកនេសាទត្រីចាប់បានពីប្រទេសកម្ពុជា រួចបាននាំចេញទៅកាន់ប្រទេសវៀតណាម។
គួរបញ្ចាក់ដែរថា ភោជនីយដ្ឋាននេះបានទិញថ្លៃយកសត្វត្រីនេះក្នុងតម្លៃ ៤០០ លានដុង ត្រូវនិង ១៧៩៣៦ ដុល្លារអាមេរិក៕
មតិយោបល់