បង់ក្លាដេស: ព្យុះស៊ីក្លូន Cyclone Roanu បានបោកបក់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសបង់ក្លាដែសកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលបង្ខំឱ្យមនុស្សពាក់កណ្តាលលាននាក់បានជន្លៀសចេញពីផ្ទះរបស់ពួកគេនិងបណ្តាលឲ្យមនុស្ស ២៣នាក់បានស្លាប់នៅក្នុងទឹកជំនន់និងការរអិលបាក់ដី។
ព្យុះស៊ីក្លូននេះ បានបំផ្លាញ់អគារនិងផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុងស្រុកក្រីក្រភាគខាងត្បូងនៅក្នុងភូមិដីទំនាបជាច្រើនបានជន់លិច ដោយសារកើនឡើងព្យុះមួយនេះ ដែលបានកើនឡើងកំពស់រហូតដល់ទៅពីរម៉ែត្រ។
ក្រុមអាជ្ញាធរ ទទួលយកមនុស្សច្រើនជាង ៥០០.០០០នាក់ដែលបានចូលទៅស្នាក់នៅក្នុងជម្រកតង់ ខណៈដែលព្យុះនេះបានធ្វើឱ្យបាក់ដីនៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ បន្ទាប់ពីមានកម្លាំងខ្យល់បោកបក់ខ្លាំង ក្នុងកម្រិត ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ប៉ូលិសនិងក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់បានស្លាប់ រួមទាំង ១១នាក់បានសម្លាប់នៅក្នុងស្រុក Chittagong ដែលបានរងការបំផ្លិចបំផ្លាញនេះ។
អ្នកគ្រប់គ្រងរដ្ឋាភិបាលស្រុក Mesbah Uddin បានប្រាប់ AFP ថា មនុស្សចំនួន ២៥០.០០០នាក់ បានជាប់គាំងនៅលើឆ្នេរសមុទ្រ Chittagong ដែលជាទឹកសមុទ្របានហែកច្រៀកតាមទំនប់ទឹក និងបង្កឲ្យភូមិរាប់សិបកន្លែងឱ្យទឹកជន់លិច។
អាកាសធាតុខ្លាំងមួយដែលបង្កឡើងបំផ្លាញនៅទូទាំងតំបន់អាស៊ីខាងត្បូង ដែលមានប្រទេសស្រីលង្កា បានបណ្តាលឲ្យភ្លៀងធ្លាក់ធ្ងន់ធ្ងរបំផុត វាបានបោកបក់ក្នុងត្រីមាសនៃសតវត្សរ៍ទីមួយ ដែលបង្កឱ្យមានទឹកជំនន់និងការបាក់ដីធ្ងន់ធ្ងរបែបនេះ។
កាលពីដើមខែនេះ រន្ទះបាញ់បានសម្លាប់មនុស្ស ៥៩នាក់ដែលមិនធ្លាប់មានពីមុនមកនៅបង់ក្លាដែសក្នុងពេលបីថ្ងៃព្យុះនេះលាយឡំនឹងមានផ្គររន្ទះនៅតំបន់ត្រូពិកវាយប្រហារប្រទេសនេះមុនពេលរដូវវស្សាប្រចាំឆ្នាំ ដែលចាប់ពីខែមិថុនា ដល់ខែកញ្ញា។
ភាគច្រើននៃជនរងគ្រោះជាកសិករ បានវាយប្រហារពេលកំពុងធ្វើការនៅក្នុងវាលស្រែ៕
មតិយោបល់