រ៉ូម៉ានីៈ ក្រុមប្រឹក្សាកំពូលការពារជាតិ (CSAT) របស់ប្រទេសរូម៉ានី បានសម្រេចចិត្ត ចូលរួមចំណែកផ្ដល់កងទ័ព មន្ត្រីប៉ូលិស និងជនស៊ីវិលចំនួន ២.១៨៤នាក់ ទៅបំពេញបេសកម្មនៅបរទេសក្នុងឆ្នាំ២០១៧។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
កងកម្លាំងទាំងនេះ នឹងចូលរួមចំណែក សម្រាប់បេសកកម្ម ដែលដឹកនាំដោយអង្គការណាតូ សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និង OSCE បន្ទាប់ពីប្រធានាធិបតី លោក Klaus Iohannis បានប្រកាស ក្នុងកិច្ចប្រជុំ CSAT ដែលធ្វើឡើងនៅឯវិមានប្រធានាធិបតី Cotroceni៕
មតិយោបល់