Nokia ជាយីហោដែឡគួរទុកចិត្ត និងទទួលស្គាល់ដោយពិភពលោក កិត្តិស័ព្ទក្រុមហ៊ុន Nokia ហាក់ដូចជាស្ថិតនៅលើបបូរមាត់យើងរាល់គ្នា។
ពេលនេះក្រុមហ៊ុននៅប្រទេសហ្វាំងឡង់ ត្រូវបានរំពឹងទុកថា នឹងប្រកាសជាប់ទាក់ទងនឹងឩស្សាហកម្មទូរស័ព្ទដៃវៃឆ្លាត ជាមួយយីហោ Nokia។ ជាការពិតណាស់ក្រុមហ៊ុន ដែលបានទិញយកសិទ្ធក្នុងការបញ្ចេញទូរស័ព្ទ Nokia គឺក្រុមហ៊ុន HMD Global នឹងក្លាយជាផលិតករមួយ ដែរអាចលក់ និងផ្សព្វផ្សាយផលិតផលទាំងនោះបាន។
ពាក្យចចាមអារាមពីមុន ចង្អុលបង្ហាញថា Nokia នឹងមានទូរស័ព្ទដៃវ័យឆ្លាតដំបូង ខណៈមានការរង់ចាំជាយូរមកហើយ ដែលមាននិម្មិតសញ្ញា Nokia នឹងបានលេចធ្លោរ នៅលើទីផ្សារសម្រាប់រដូវវិស្សមកាលមកដល់។
យ៉ាងហោចណាស់មានទូរស័ព្ទដៃចំនួន២គ្រឿងរំពឹងថានឹងចេញនៅចុងឆ្នាំ២០១៦នេះ ស្របគ្នានេះដែរ ការចាប់ផ្តើមឆ្នាំថ្មីក៏មានទូរស័ព្ទ២គ្រឿងទៀតនឹងចេញមកដែរ៕
ក្នុងនាមជាម្ចាស់អាជ្ញាប័ណ្ណរបស់យីហោ Nokia សម្រាប់ទូរស័ព្ទដៃ និងក្តាចុចបច្ចេកវិទ្យា មានមហិច្ឆតាថា និងស្វែងរកភ្នាក់ងារដែលមានគំនិតដូចគ្នាក្នុងការក្តោបយកឪកាស និងទំនួលខុសត្រូវខ្ពស់ ដើម្បីពាំនាំនូវផលិតផលថ្មីៗមកឈរជើងលើទីផ្សារ៕
មតិយោបល់