រតនគិរីៈ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានផ្តួចផ្តើម អង្គកឋិនទាន ដង្ហែចូលវត្តឥសាន្ត រតនារាម (ហៅវត្តភ្នំស្វាយ) ក្រុងបានលុង ដើម្បីវេរប្រគេនចំពោះព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សា និងផ្តួចផ្តើមកសាងព្រះពុទ្ធបដិមា នៅលើកំពូល ភ្នំស្វាយ សម្រាប់ជាទីសក្ការៈបូជារបស់ប្រជាពុទ្ធបរិស័ទ និងសម្រាប់ជាតំបន់ទេសចរណ៍វប្បធម៌នៅក្នុងខេត្ត។
ការងដង្ហែអង្គកឋិនទាន នេះដែរ គឺបានធ្វើឡើងកាលពីថ្ងៃទី០៥ កើត ខែកត្តិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនិងថ្ងៃសុក្រទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ជួបជុំពុទ្ធបរិស័ទ្ធធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា និងពិសារភោជនីយអាហារ នៅគេហដ្ឋានរបស់លោក ថង សាវុន និងលោកស្រី លុះព្រឹកថ្ងៃទី០៦ កើត ខែឆ្នាំដដែល អង្គកឋិនទានបានដង្ហែឆ្ពោះមកកាន់ទីអារាមវត្តភ្នំស្វាយ ដោយដង្ហែបីជុំព្រះវិហារ និងវេរប្រគេនព្រះសង្ឃសម្រាប់ក្រាលគ្រងផងដែរ៕
មតិយោបល់