ព័ត៌មានបច្ចេកវិទ្យា

តម្លៃស្លាកលេខ​រថយន្តមួយដ៏ថ្លៃ​នៅកម្ពុជា​ បញ្ជាក់​ពីតម្លៃស្លាកលេខការ៉េ​ទាំង​អស់​

បន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញស្លាកលេខ ការ៉េ ដែលជាស្លាកលេខដ៏ល្បីៗ បំពាក់លើរថយន្តនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ ចំពោះរថយន្តទាំងនោះ ខណ:ដែលស្លាកលេខ ទាំងនោះ សុទ្ធតែស្លាកលេខថ្លៃៗ ។

ក្នុងចំណោមស្លាកលេខទាំងនោះ មានស្លាកលេខ ការ៉េ ១ ការ៉េ ២ ការ៉េ ៥ ការ៉េ ៦ ការ៉េ ៧ ការ៉េ ៨ និង ការ៉េ ៩ ហើយក្នុងចំណោម ស្លាកលេខទាំងនោះ មានស្លាកលេខការ៉េ២ បញ្ជាក់ពីតម្លៃច្បាស់លាស់ ដែលចាត់ជាស្លាក់លេខ១ ថ្លៃក្នុងប្រទេសកម្ពុជា ។

សម្រាប់ស្លាកលេខ ២២២២ នេះដែរ កន្លងមក លោក ហ៊ុន បញ្ញាបុត្រ ត្រូវជាចៅសម្តេចតេជោហ៊ុន សែន បានប្រាប់ដល់គេហទំព័រក្នុងស្រុកមួយថា «ស្លាកលេខរថយន្ត ២២២២ របស់លោកមានតម្លៃ ៩ពាន់ដុល្លារអាម៉េរិក» ។ ដូច្នោះសម្រាប់តម្លៃ ស្លាកលេខ ការ៉េខាងលើ អាចថ្លៃជាង និងតម្លៃទាបជាងតិចតូចតែប៉ុណ្ណោះ ។

បើតាមប្រភពច្បាស់ការដ៏កក់ក្តៅមួយ ដែលចូលចិត្តតាមដានពីតម្លៃ និងស្លាកលេខ រថយន្ត របស់អ្នកមានទ្រព្យស្តុកបានឲ្យដឹងថា សូម្បីតែ ស្លាកលេខរថយន្តរបស់ឧកញ៉ាម្នាក់ ត្រឹមលេខ ៧៨៧៨ គឺតម្លៃចូល ៥ពាន់ដុល្លារ បាត់ទៅហើយ ហើយគេមានលុយទិញរថយន្ត រាប់ម៉ឺនដុល្លារ គ្រាន់តែស្លាកលេខប៉ុណ្ណឹងទិញមិនបាន អ៊ីចឹង ស្លាកលេខ ការ៉េគឺថ្លៃលើសហ្នឹង៕
plat-form
plate-number-23

plate-number-7
plate-number-11

plate-number-12

plate-number-8
plate-number-9
plate-number-14

plate-number-15

plate-number-17

plate-number-22
plate-number-19

plate-number-20

plate-number-21

plate-number-18

plate-number-4
plate-number-16

plate-number-29

plate-number-28

plate-number-1
plate-number-10
plate-number-5

 

មតិយោបល់