ព័ត៌មានជាតិ

ខឹងម្តាយយកឪចុង យុវជនម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន!

ភ្នំពេញ: យុវជនម្នាក់ តូចចិត្តនឹងម្តាយរបស់ខ្លួនដែលមានទំនាក់ទំនងជាប្តីថ្មី មិនសូវខ្វល់ពីកូន ក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៧ ផ្លូវលេខ ៥១៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យុវជនដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះ យន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនខាងលើនេះ ធ្លាប់បានធ្វើអត្តឃាតសម្លាប់ខ្លួនចំនួន៤លើកមកហើយ ដោយមានទាំងការលេបថ្នាំ លោតទឹក និងធ្លាប់ចងក សម្លាប់ខ្លួនម្តងរួចមកហើយប៉ុន្តែមិនស្លាប់។ ហើយក្នុងគ្រួសារខាងលើ គឺយុវជនដែលជាកូនរូបនេះ បានខឹងនិងតូចចិត្តជាមួយនឹងម្តាយរបស់ខ្លួន ដែលមានទំនាក់ទំនងស្នេហាជាមួយនឹងប្តីថ្មី និងមិនសូវខ្វល់ពីកូន ទើបធ្វើឲ្យយុវជនរូបនេះតូចចិត្ត ក៏ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនស្លាប់តែម្តង ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនិងនគរបាលជំនាញធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះ រួចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្តឃាតចងក

អត្តឃាតចងក

អត្តឃាតចងក

អត្តឃាតចងក

អត្តឃាតចងក

អត្តឃាតចងក

មតិយោបល់