ប្រេដ ភីត ចាប់ដៃគូជាមួយ ចូលៀ រ៉ូបឺត ជាការងារលើកដំបូងក្នុងការកើបលុយពីសិល្បៈហូលីវូត បន្ទាប់ពីលែងលះជាមួយ អ្នកនាង អេនជេលីណា ជូលី ហើយលោក បានលេចមុខចូលរួមសម្ភោធកុន Moonlight ដែលអាចចាត់ទុកថា ជាការចាប់ផ្ដើមកសាងអនាគតថ្មីឡើងវិញ របស់លោក ។
ភ្នាក់ងារព័ត៌មានហូលីវូតបានរាយការណ៍ថា ប្រេដ ភីត មានទឹកមុខញញឹមញញែម ដែលអាចទស្សទាយបានថា លោកប្រាកដជារួចផុតពីការចោទប្រកាន់រឿងប្រើអំពើហឹង្សា ទៅលើកូនប្រុសចិញ្ចឹមជនជាតិខ្មែរ ក្រោមការស៊ើបអង្កេតរបស់ FBI បើទោះបីជាខណៈនេះ អ្នកនាំពាក្យអ្នកនាង អេជេលីណា បានបង្ហើបពីការលែងលះយ៉ាងថា ជូលី ជិតដល់ដំណាក់កាលដាច់ផ្លូវពី ភីត ហើយ ជាពិសេសនាងបានទទួលសិទ្ធពេញលេញក្នុងការចិញ្ចឹមកូនទាំង ប្រាំមួយ នាក់ ដែល ភីត មានសិទ្ធសួរសុខទុកកូនតែប៉ុណ្ណោះទៅតាមការកំណត់ ៕
ប្រភព៖ USAtoday
មតិយោបល់