ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សជាង ២៤០នាក់ ត្រូវស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈស្វែងរកជំរកថ្មី

លីប៊ី: មនុស្សជាង២៤០នាក់ បានស្លាប់អំទ្បុងពេលធ្វើដំណើរតាមទូក ក្នុងសមុទ្រមេឌីទែរ៉ា នៅសប្តាហ៍នេះ ក្នុងនោះដែរចំនួនអ្នកស្លាប់ដោយការលិចទូកនៅឆ្នាំនេះ ឈានដល់៤.៥០០នាក់ហើយ។ នេះបើយោងតាមរយ: សារព័ត៌មានស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការចំណាកស្រុកពីប្រទេសលីប៊ី កំពុងបន្តកើតឡើងតាមរយ:ការធ្វើដំណើរតាមផ្លូវទឹក បើទោះបីជាផ្នែកអាកាសធាតុ នៅមេឌីទែរ៉ាណេមានស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ ដែលមកទល់ពេលនេះ មនុស្សជាង ៣.២០០ នាក់ហើយ ត្រូវបានជួយសង្គ្រោះខណ:ទូករបស់ពួកគេ បានលិចចូលក្នុងសមុទ្រ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន៕

photo_

មតិយោបល់