ថៃៈ ប្រធានរដ្ឋសភាថៃ នៅថ្ងៃអង្គារនេះ បានស្នើឲ្យសមាជិកសភាទាំងអស់ មិនត្រូវចាកចេញពីប្រទេសរបស់ខ្លួនទ្បើយ នៅសប្តាហ៍ក្រោយ ដោយសារជិតដល់ថ្ងៃបរិច្ឆេទ នៃការទ្បើងគ្រោងរាជ្យសម្បត្តិរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការចូលទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ក្នុងជន្មាយុ ៨៨ ព្រះវស្សា កាលពីថ្ងៃទី ១៣ ខែតុលា បណ្ដាលឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជន ៦៧ លាននាក់នេះ នៅពុំទាន់មានព្រះមហាក្សត្រ នៅទ្បើយទេ ខណៈដែលនាយករដ្ឋមន្រ្តីលោក Prayuth Chan-ocha បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គម្ចាស់ Vajiralongkorn នឹងត្រូវទទួលការតែងតាំងជាស្ដេចថ្មី បន្ទាប់ពីព្រះបិតារបស់ព្រះអង្គ។
ប្រភពព័ត៌មានពី Reuters បានរាយការណ៍ថា ថៃកំពុងរៀបចំពិធីឡើងសោយរាជ្យស្តេចថ្មី នៅថ្ងៃទី១ ខែធ្នូខាងមុខនេះ។
លោក Pornpetch Wichitcholchai ប្រធានសភានីតិបញ្ញត្តិជាតិ បានឲ្យដឹងថា តំណាងរាស្រ្តទាំងអស់ ត្រូវបានស្នើមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ឬនៅក្រៅទីក្រុងបាងកកទ្បើយ នៅចន្លោះថ្ងៃទី ២៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូនេះ៕
មតិយោបល់