នៅរសៀលថ្ងៃទី២២ វិច្ឆិកានេះ លោកសុខ រតនៈ ហៅជេកស៍ ម្ចាស់បទ”សេដ្ឋីស្រុកស្រែ” នៅផលិតកម្មរ៉ុក បានដឹកនាំក្រុមតារាចម្រៀង ក្នុងវង់តន្ត្រីរបស់ខ្លួន មកប្រគល់ថវិកាចំនួន៧២០ដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាជំនួយដែលទទួលបានពីសប្បុរសជន នៅប្រទេសអូស្ត្រាលី ក្នុងពេលដែលលោក និងក្រុមចម្រៀងរបស់លោកសម្ដែង នៅប្រទេសអូស្ត្រាលី។
លោកជេកស៍ និយាយថាក្នុងពេលសម្ដែងនៅប្រទេសអូស្ត្រាលី វង់តន្ត្រី និងក្រុមចម្រៀងរបស់លោក បានដាក់ហឹបមូលនិធិមួយក្នុងពេលច្រៀងរាំ ហើយក៍ទទួលបានថវិកាបរិច្ចាគជាប្រាក់អូស្រ្តាលីចំនួនជាង១ពាន់ដុល្លារ ដោយដូរជាប្រាក់ដុល្លារអាមេរិកបានចំនួន៧២០ដុល្លារ។ លោកថានេះជាលើកទី២ ដែលលោកបានចេញច្រៀងនៅក្រៅប្រទេស ហើយរ៉ៃអង្គាសបានថវិកាមកជួយដល់ប្រទេសកម្ពុជា រួមមានក្មេងកំព្រា និង មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងពិធីប្រគល់ថវិកានោះរួមមាន លោកជេកស៍ម្ចាស់បទ”សេដ្ឋីស្រុកស្រែ” លោកស៊ឹម ស៊ីណាត តារាចម្រៀង នាយផ្លាទីនតារាចម្រៀង លោក ថែម ឆន ជាប្រធានតន្ត្រីនៅប្រទេសអូស្ត្រាលី និងតារាចម្រៀងមួយចំនួនក្នុងវង់តន្ត្រីលោកជេកស៍ ។
https://www.youtube.com/watch?v=k-9qHx6TZwo&feature=youtu.be
មតិយោបល់