បារាំងៈ ការដើរហែជាក្បួននៃក្រុមសហជីពរាប់ពាន់នាក់ នៅថ្ងៃចន្ទ បាននាំគ្នាតវ៉ាប្រឆាំង ដែលបង្កឲ្យកើតមានអំពើហិង្សា ខណៈខាងអ្នកគ្រាំទ្របេក្ខភាពប្រធានាធិបតី គឺលោក Emmanuel Macron បានវាយប្រហារលើគូប្រជែងខាងគណបក្សស្តាំនិយមជ្រុល លោកស្រី Marine Le Pen ដោយបន្លិចនូវពាក្យលើបដាថា នឹងបែកបាក់គ្នានៅរយៈពេល០៦ ថ្ងៃ មុនការបោះឆ្នោតប្រធានាធិបតីជុំទីពីរ មកដល់នាពេលខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានធ្វើឲ្យមន្ត្រីប៉ូលិស០៦ នាក់ រងបួសបន្ទាប់ពីការប៉ះទង្គិចគ្នា នៅទីក្រុងប៉ារីស រវាងយុវជនពាក់ម៉ាស់បិទមុខមួយចំនួន បានគប់ផាវផ្ទុះ និងចោលដបសាំង ទៅលើប៉ូលិស ជាហេតុបង្ខំឲ្យអាជ្ញាធរប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទំាងនោះ។
តាមរយៈរូបភាពពី AFP បានបង្ហាញពីមន្ត្រីប៉ូលិសម្នាក់ ត្រូវបានហ៊ុមព័ទ្ធដោយអណ្តាតភ្លើងជុំវិញខ្លួន ក្នុងអំទ្បុងពេលបង្ក្រាបការតវ៉ានោះ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Matthias Fekl បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាមួយនេះ ខណៈដែលមន្រ្តីប៉ូលិសម្នាក់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការដុតភ្លើង និងអ្នកផ្សេងទៀត ទទួលរងការរលាកមុខកម្រិតធ្ងន់ផងដែរ។
ជុំវិញបញ្ហានេះដែរ ក៏មានប្រតិកម្មពីបេក្ខភាពប្រធានាធិបតីស្តាំនិយមជ្រុល លោកស្រី Marine Le Pen ដោយបានសរសេរថា «នេះ គឺជាភាពរញ៉េរញ៉ៃមួយ … ដែលខ្ញុំមិនចង់ឃើញនៅតាមដងផ្លូវរបស់យើងទ្បើយ»។
នៅក្នុងសុន្ទរកថារបស់លោក Macron បានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់របស់ខ្លួនថា «លោកនឹងការពារសេរីភាព នៃប្រជាធិបតេយ្យ ប្រសិនបើអ្នកបោះឆ្នោត ជ្រើសរើសរូបលោកដឹកនាំប្រទេស » ដែលការថ្លែងបែបនេះ បានធ្វើទ្បើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រី Le Pen បានជំរុញឲ្យអ្នកបោះឆ្នោតឈប់គ្រាំទ្រគូប្រជែងខ្លួន គឺ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដ៏ក្រអឺតក្រទម ដែលយកលុយធ្វើជាធំលោក Macron ទៀតទៅ៕
មតិយោបល់