កំពង់ចាមៈ កាលវេលាម៉ោង២ និង១៥នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គីភ័យឆាបឆេះវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយទទួលបានដំណឹងភ្លាមៗ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅជួយ អន្តរាគមន៍ពន្លត់ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៧រថយន្ត ទើបរលត់ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ បានបណ្ដាលឲ្យឆេះសាលាឆាន់មានទំហំទទឹង១០ម៉ែត្រ បណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ហើយសម្ភារខូចខាតរួមមាន៖ ទូរដាក់សម្ភារៈធ្វើអំពីឈើចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែដេកចំនួន៥ ។
មូលហេតុឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអ្នកដុតបំផ្លិចបំផ្លាញ។
បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ និងរៀបចំកសាង ឯកសារសំណុំរឿងតាមនីតិវិធី៕
មតិយោបល់