ព័ត៌មានកីឡា

មាស កក្កដា លាឈប់ពីគ្រូបង្គោលក្រុមយុវជនថ្នាលបឹងកេតអង្គរ

គ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំបឹងកេតអង្គរលោក មាស កក្កដា បានឈាឈប់ពីតំណែងហើយ ក្រោយដឹកនាំក្រុមបានជិត១ឆ្នាំមក។ នេះបើតាមការប្រកាសលើគណនីបណ្តាញសង្គមរបស់លោក នៅព្រឹកថ្ងៃទី២០ កក្កដា នេះ។

លោក មាស កក្កដា បានសរសេរថា “ ខ្ញុំបាទសូមប្រកាសជាសាធារណ:ថា ចាប់ពីពេលនេះទៅខ្ញុំបាទបញ្ចប់តួនាទីជាគ្រូបង្គោលយុវជនបឹងកេតអាយុក្រោម19ឆ្នាំហើយ!”។13119027_514623138710309_1067173981049519692_n

ការចាកចេញនេះ បង្កើតជាមន្ទិលយ៉ាងខ្លាំងដោយគ្រូបង្គោលរូបនេះហាក់ពុំដែលមានបញ្ហាជាមួយក្លឹប ព្រមទាំងបង្កើតស្នាដៃជាច្រើនដូចជា ដឹកនាំក្រុមឆ្លងវគ្គជម្រុះប្រចាំតំបន់ឡើងមកកាន់ជុំផ្តាច់ព្រ័ត្រ Hun Sen Cup និងលេងពាន U19 ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។

លោក មាស កក្កដា ដើមឡើយជាគ្រូជំនួយនៅឈុតធំ ប៉ុន្តែកាលពីដើមឆ្នាំ២០១៥ ត្រូវបានថ្នាក់ដឹកនាំនបឹងកេតផ្តល់តំណែងឲ្យកាន់ជាគ្រូបង្គោល U19 ដែលទើបបង្កើត។

13254132_520490158123607_1796035393114102982_n
13729062_544825172356772_5162047554622972389_n

មតិយោបល់