ព័ត៌មានកីឡា

U23 អាហ្សង់ទីនធ្លាក់ពី អូឡាំពិក ត្រឹមវគ្គចែកពូល

ក្រុម U23 របស់ប្រទេសអាហ្សង់ទីនបានធ្លាក់ចេញពីព្រឹត្តិការណ៍អូឡាំពិកហើយ ក្រោយបានត្រឹមស្មើជាមួយក្រុមហុងឌូរ៉ាស ១-១ កាលពីយប់មិញនេះ។

ក្រុមអាហ្សង់ទីនស្ថិតក្នុងពូល D ជាមួយព័រទុយហ្គាល់ អាល់ហ្សេរី និងហុងឌូរ៉ាស។ ខណៈដែល៣ប្រកួតរបស់ពួកគេបានត្រឹមតែស្មើ១ ចាញ់១ និងឈ្នះមួយប៉ុណ្ណោះ ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង ដោយមិនអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយបាននោះទេ។

នេះអាចជារឿងស៊យមួយសម្រាប់ក្រុមអាហ្សង់ទីន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ព្រោះថាក្នុងព្រឹត្តិការណ៏ធំណាក៏ដោយ ពួកគេធ្វើមិនសូវបានល្អនោះទេ បើទោះជាឱកាសផ្ដល់ឱ្យហើយក៏ដោយ។ តួយ៉ាងដូចជាឆ្នាំមុននេះអីចឹង ក្នុងកម្មវិធី U17 និង U20 World Cup ក្រុមអាហ្សង់ទីនធ្លាក់ចេញតាំងពីជុំដំបូងមកម្ល៉េះ៕

Agentia

មតិយោបល់