លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បាននិយាយថាក្លឹប Barcelona នៅពេលដែលអត់មានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi គឺគ្មានអ្វីអស្ចារ្យនោះទេ។
Messi រងរបួសក្រលៀនត្រូវសម្រាកព្យាបាលយ៉ាងតិច៣សប្ដាហ៍ទើបអាចចូលលេងវិញបាន។ ដោយការខកខាននេះ ក្រុម Barcelona ក៏នឹងត្រូវចូលប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុផងដែរ នៅដើមសប្ដាហ៍ក្រោយនេះ។
ដោយសារតែកីឡាករមុតស្រួចប្រចាំក្រុមរបួសនេះហើយ បានជាធ្វើឱ្យលោក Zidane ដែលគ្រូបង្វឹក Real បាននិយាយថាក្លឹបអ្នកមានបុណ្យនឹងខ្សោយជាងមុនទៅទៀត នៅពេលដែលពួកគេគ្មានវត្តមានរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ។ Barcelona មានកីឡាករល្អច្រើន ប៉ុន្តែអត់ Messi ក្រុមទាំងមូលនឹងលេងមិនស៊ីចង្វាក់គ្នាឡើយ។
ក្នុងតារាងចំណាត់ថ្នាក់ពានរង្វាន់លីគកំពូល La Liga របស់អេស្ប៉ាញ គិតត្រឹមបច្ចុប្បន្ននេះគឺក្លឹប Real Madrid កំពុងឈរនៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយក្រុម Sevilla ខណៈដែលក្រុម Barcelona វិញ មានចំណាត់ថ្នាក់លេខ៣ មាន១០ពិន្ទុ ចាញ់ក្រុម Real Madrid ៣ពិន្ទុ៕
មតិយោបល់