ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាខ្មែរមួយដួង សហការជាមួយហ្វីលីពិនធ្វើបទខ្មែរឲ្យពិភពលោកស្គាល់

ភ្នំពេញ: ដើម្បីជាចំណែកមួយចូលរួមក្នុងវិស័យសិល្ប:ឲ្យរីកចម្រើនជាងនេះ ទៅកាន់ពិភពលោកនោះ តារាចម្រៀង ហ៊ឹម វាសនាសម្បត្តិ ហៅ J Pok នឹងសហការជាមួយក្រុមការងារសិល្ប:ហ្វីលីពិន ដើម្បីបង្កើតបទច្រៀងថ្មី ទៅកាន់ពិភពលោក ដើម្បីឲ្យគេស្គាល់ខ្មែរ កាន់តែស៊ីជម្រៅជាងនេះ ។

តារាចម្រៀង ហ៊ឹម វាសនាសម្បត្តិ ហៅ J Pok បានប្រឡូកក្នុងវិស័យសិល្ប:បាន ៧ឆ្នាំហើយ ដោយក្នុងនោះមានទាំងច្រៀង និងធ្វើភ្លេង ប៉ុន្តែអ្វីដែលជោគជ័យសម្រាប់លោក គឺធ្វើសាច់ភ្លេង ។

តារាចម្រៀងវ័យ ២២ឆ្នាំ បានប្រាប់ Post News ឲ្យដឹងថា «ខ្ញុំនឹងសហការជាមួយហ្វីលីពិន ព្រោះខាងគេធ្លាប់បានកុម៉្មង់ខាងខ្ញុំ យកបទចម្រៀងទៅប្រើប្រាស់ ចឹងហើយបទចម្រៀងដែលធ្វើក្រោយនេះ នឹងមានលក្ខណ: World Wide (ទូទាំងសកលលោក)»។

J Pok ថា«ខាងគេមានភារកិច្ចគឺ ធ្វើបទចម្រៀងឲ្យខ្ញុំច្រៀង ឲ្យមានលក្ខណ:អន្តរជាតិ ទៅកាន់សកលលោក ហើយបទនេះទៀតសោតគឺជាបទខ្មែរ លាយអង់គ្លេស ចំនួន ២បទ» ។
តារាចម្រៀង និងជាអ្នកនិពន្ធខាងលើ បានបញ្ជាក់ថា ភាគីខាងហ្វីលីពិន នឹងមកកម្ពុជានៅថ្ងៃទី ១៥ ខែសីហា ខាងមុខ ដើម្បីជួបលោក រឿងធ្វើបទថ្មី និងថត MV ផងដែរ ៕
ស្តាប់បទចម្រៀង Come Back to me របស់ J Pok ដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=Fd8rAgR-HBU

J Pok (1) J Pok (2) J Pok (3) J Pok (4)

មតិយោបល់