ព័ត៌មានជាតិ

ក្មេងស្ទាវ៣នាក់ដកសាមូរ៉ៃកាប់ប្រហារយុវជនម្នាក់ របួសក្បាល

ភ្នំពេញ: យុវជន២បងប្អូនកំពុងអង្គុយក្បែរខារ៉ាអូខេសម្រស់បុប្ផាស្រស់ ត្រូវបានក្មេងស្ទាវមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងមកឈប់រួចធ្វើសកម្មភាពដកដាវសាមូរ៉ៃកាប់ចំក្បាលឲ្យរងរបួសធ្ងន់ រួចពួកគេនាំគ្នា ឡើងជិះម៉ូតូគេចទៅបាត់ ចោលម៉ូតូនិចមួយគ្រឿងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

ម្ដាយជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់ទាំងពីរនាក់ បានទៅអង្គុយលេងក្បែរហាងខាងលើ ខណ:ពេលនោះក៏មានស្ទាវមានគ្នាបីនាក់ ជិះម៉ូតូពីគ្រឿងមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ភ្នំពេញ 1BZ-2372 និងមួយគ្រឿងទៀតម៉ាកវីវ៉ាមិនចាំស្លាកលេខមកក្បែរកូនគាត់ ហើយបានដកដាវសាម៉ូរ៉ៃកាប់ទៅលើកូនគាត់ បណ្ដាលឲ្យចំក្បាលរងរបួស និងកូនម្នាក់ទៀតបានរត់ហៅបងប្អូននៅជិតនោះឲ្យមកជួយ ក្រោយធ្វើសកម្មភាពក្រុមក្មេងស្ទាវនោះ បានឡើងជិះម៉ូតូវីវ៉ាគេចខ្លួនបាត់ ដោយបន្សល់ម៉ូតូនិច១គ្រឿងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់យកម៉ូតូជនបង្កទៅរក្សាទុកនៅប៉ុស្តិ៍ច្បារអំពៅ២ និងឲ្យភាគីខាងរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យជនបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់